អង់គ្លេស ៖ ការសិក្សាថ្មីមួយបង្ហាញថា សត្វដំរីអាស៊ីដែលរស់នៅក្នុងទ្រុង ឬជាប់ឃុំដូចគ្នាទោស មានភាគរយជាតិខ្លាញ់ ក្នុងខ្លួនទាបជាងមនុស្សធម្មតា និងមិនងាយធាត់ជាងសត្វដំរីដទៃ របស់ពួកគេរស់នៅមានសេរីភាពឡើយ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។
មានការភ័យខ្លាចថា សត្វយក្សនៃនគរសត្វនេះ អាចនឹងមានទម្ងន់លើស ហើយនេះអាចបណ្តាលឲ្យមានអត្រា កំណើតទាបដែលអាចនាំ ឲ្យមានវិបត្តិនៃការមានកូន។ អ្នកស្រាវជ្រាវធ្វើតេស្តិ៍សត្វដំរី ដែលត្រូវចាប់យកដោយផ្តល់ចំណី ឲ្យពួកគេនូវទឹកច្រើន ពួកគេអាចកំណត់បរិមាណជាតិខ្លាញ់ក្នុងសត្វ ។
ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Alabama នៅ Birmingham បានធ្វើការសាកល្បងជាច្រើនលើសត្វដំរី ដែលត្រូវចាប់យករួមទាំងបំពាក់ ជាមួយឧបករណ៍តាមដាន Fitbit ដ៏ធំ។ ជាមធ្យមសត្វដំរីឈ្មោលមួយ ផ្ទុកជាតិខ្លាញ់ប្រហែល ៨,៥ ភាគរយ និងសត្វញី១០ ភាគរយ ចំណែកមនុស្សផ្ទុកខ្លាញ់ក្នុងចន្លោះពី ៦ ទៅ ៣១ ភាគរយ ។
ការធ្វើតេស្តិ៍បានបង្ហាញថា សត្វដំរីដែលចាប់បានកំពុងដើរ ចម្ងាយប្រហាក់ប្រហែលគ្នា ហើយដើរបានដូចគ្នានឹងបងប្អូនជីដូនមួយ របស់ពួកគេដែលដើរដោយសេរីពោល គឺដើរបានដល់ ១,៧ ម៉ាយរៀងរាល់ម៉ោង ៕ ដោយ៖លី ភីលីព