សេអ៊ូល ៖ ប្រទេសកូរ៉េខាងជើង បានកំណត់យកថ្ងៃទី ២៩ ខែវិចិ្ឆកា ថាជាថ្ងៃឈប់សម្រាកមួយ ដើម្បីរំលឹកដល់ការបាញ់មីស៊ីល ផ្លោងឆ្លងទ្វីបរបស់ប្រទេសនេះ នៅឆ្នាំ២០១៧ យោងតាមប្រតិទិនរបស់ខ្លួន សម្រាប់ឆ្នាំនេះ ដែលទទួលបានដោយសារព័ត៌មាន ក្យូដូដូនៅថ្ងៃពុធ ។
អ្នកជំនាញក្នុងតំបន់បានលើកឡើងថា ការបង្ហាញនេះបង្ហាញថា ប្រទេសកូរ៉េខាងជើង មានគោលបំណងជំរុញ សមត្ថភាពនុយក្លេអ៊ែរ និង មីស៊ីលរបស់ខ្លួន ខណៈការចរចាររបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្ម បានបង្ហាញសញ្ញាតិចតួច នៃការឆ្ពោះទៅមុខ។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ កូរ៉េខាងជើង បានបាញ់អ្វីដែល ខ្លួនបានឲ្យដឹងថា ជាមីស៊ីល ICBM មានសមត្ថភាពបំផុត ក្នុងការបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ គ្រប់ទីកន្លែងនៅទ្វីបអាស៊ី ក្រោយមកមេដឹកនាំលោក គីម ជុងអ៊ុនបានប្រកាសបញ្ចប់ “កម្លាំងនុយក្លេអ៊ែររបស់រដ្ឋ” ។
នៅក្នុងសមាជលើកដំបូង របស់គណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាច ក្នុងរយៈពេលជិត ៥ ឆ្នាំនៅក្នុងខែមករា លោក គីម ត្រូវបានដកស្រង់សម្តីដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលបង្ហាញពីឆន្ទៈសំខាន់ របស់លោក ដើម្បីការពារសន្តិសុខជាតិ ដោយដាក់សមត្ថភាពការពារជាតិ នៅកម្រិតខ្ពស់ជាងនេះ៕
ដោយ ឈូក បូរ៉ា