ព័ត៌មានអន្តរជាតិ

ញូវសឺឡេន អនុញ្ញាតិឲ្យប្រើប្រាស់ Pfizer និងប្រកាសប្រឆាំងការចែកចាយមិនស្មើភាពគ្នា

បរទេស ៖នៅព្រឹកថ្ងៃពុធនេះប្រទេសញូវសឺឡេន បានធ្វើការប្រកាសព្រមានអំពីការចែកចាយវ៉ាក់សាំង បែបជាតិនិយម ដែលវានឹងអាចធ្វើឲ្យមានការប៉ះពាល់ខ្លាំងទៅ ដល់ការដឹកជញ្ជូនចេញកាន់អន្តរជាតិហើយសេចក្តីប្រកាសនេះត្រូវបាន ធ្វើឡើងនៅក្រោយពេលដែល ប្រទេសបានប្រកាសទទួលស្គាល់ ឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ Pfizer។

នាយករដ្ឋមន្ត្រី Jacinda Ardern បាននិយាយថាលោកស្រីនៅតែរំពឹងទុកថាវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech
នឹងអាចដឹកមកដល់ក្នុងប្រទេស នៅចុងខែមិនាប៉ុន្តែបានសំដែងអារម្មណ៍ព្រួយបារម្ភផងដែរចំពោះការ កំណត់ចំនួននៃវ៉ាក់សាំង។

ថ្លែងនៅក្នុងសន្និសិទកាសែតមួយលោកស្រី នាយករដ្ឋមន្ត្រីបានបន្តថាពិភពលោកនឹងមិនទាន់ មានសុវត្ថិភាពនោះទេប្រសិនបើមិនមានការ
ចែកចាយវ៉ាក់សាំងទៅកាន់គ្រប់តំបន់ ក្នុងពិភពលោកហើយច្បាស់ណាស់ពិភពលោកនឹងមិនអាចទ្រាំមើល ឃើញបញ្ហានៃការចែកចាយកើតឡើង នោះដែរ។

គួរឲ្យដឹងដែរថាកាលពីថ្ងៃអង្គារប្រធាន ផ្នែកចែកចាយវ៉ាក់សាំងរបស់ប្រទេសជប៉ុនបាននិយាយថាការ នាំចេញវ៉ាក់សាំងទៅកាន់អ៊ឺរ៉ុបដែលកំពុងមាន បញ្ហាពិតជាបានធ្វើឲ្យប៉ះពាល់ទៅ ដល់ការចែកចាយវ៉ាក់សាំងនៅក្នុងប្រទេសរបស់ខ្លួន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top