ព័ត៌មានអន្តរជាតិ

សត្វរមាស មានរោមពណ៌ខៀវក្រម៉ៅ រក្សាទុកនៅតំបន់ទឹកកកស៊ីបេរី កាល៤០,០០០ឆ្នាំ ត្រូវយកចេញពីទឹកកក ជាលើកដំបូង

ស៊ីបេរី៖ ក្រុមអ្នកជំនាញ បាននិយាយថា សត្វរមាសវ័យជំទង់ មានគ្របដណ្តប់ដោយរោមពណ៌ខៀវក្រម៉ៅ ត្រូវបានបង្ហាញវត្តមានជាលើកដំបូង ចាប់តាំងពីវាបានងាប់នៅតំបន់ទឹកកក នៃប្រទេសស៊ីបេរីរហូតដល់ទៅ ៤០,០០០ ឆ្នាំមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

សត្វនៃប្រភេទសត្វ ដែលផុតពូជត្រូវបានរក្សាទុកយ៉ាងល្អ ហើយត្រូវបានគេគិតថា បានស្លាប់ដោយលង់ទឹក បន្ទាប់ពីជាប់គាំងនៅក្នុងវាលភក់ ឬទន្លេ ។ ក្រុមអ្នកជំនាញក៏ជឿជាក់ថា វាអាចត្រូវបានដេញតាម និងវាយប្រហារដោយសត្វមំសាសី ប្រហែលជាសត្វតោភ្នំ ដែលផុតពូជនៅពេលវាត្រូវបានជាប់គាំង។

សត្វរមាសជារឿងធម្មតា នៅពាសពេញទ្វីបអ៊ឺរ៉ុប រហូតដល់ចុងខាងលិច នៃប្រទេសអង់គ្លេស និងនៅឆ្ងាយខាងកើតដូចជាចិន និងកូរ៉េខាងត្បូងមុនពេលផុតពូជ ដោយសារការប្រែប្រួលអាកាសធាតុ កាលពីប្រមាណ ១៤០០០ ឆ្នាំមុន។ សត្វរមាសវ័យជំទង់ មានប្រវែង២,៤ ម៉ែត្រ និងមានអាយុប្រហែលជា ៣ ទៅ ៤ ឆ្នាំនៅពេលវាបានស្លាប់ ដោយសារទឹកទន្លេTirekhtyakh នៅស្រុក Abyisky នៃតំបន់អាក់ទិក Yakutia ជាតំបន់មានអាកាសធាតុត្រជាក់បំផុត នៅលើពិភពលោក។

នៅពីក្រោមផ្ទៃដីភក់វាត្រូវបានគេគិតថា បានថែរក្សារោមសត្វពណ៌ខៀវក្រម៉ៅ។
សត្វនេះត្រូវបានរកឃើញ ដោយមានធ្មេញនៅដដែល និងស្នែងមួយដោយអ្នកស្រុក Alexei Savvin បានជូនដំណឹងដល់អាជ្ញាធរ ដែលធ្វើឲ្យពួកគេយកកោសិកាផ្លាស់ប្តូរ ដោយប្រុងប្រយ័ត្ន ដើម្បីសិក្សាបន្តនៅតំបន់ Yakutsk។

ការស៊ើបអង្កេតដំបូងមួយចំនួន លើគ្រោងឆ្អឹងនឹងពាក់ព័ន្ធ និងការត្រួតពិនិត្យគ្រោងឆ្អឹង មិនកកសម្រាប់ស្នាមធ្មេញរបស់សត្វ ប្រហែលជាអាចមានសត្វតោរូង រស់នៅក្នុងតំបន់នៅពេលនោះដែរ។

អ្នកវិទ្យាសាស្ត្ររុស្ស៊ី លោកវេជ្ជបណ្ឌិត Valery Plotnikov មានប្រសាសន៍ថា កម្រិតនៃការអភិរក្សគឺប្លែក យើងកំពុងប្រមូលក្រុមអន្តរជាតិ ដើម្បីសិក្សាសត្វរមាស៕ ដោយ៖លី ភីលីព

Most Popular

To Top