ព័ត៌មានអន្តរជាតិ

ទាហានជើងចាស់អាមេរិក នៅរដ្ឋ ផ្លរីដា ជួបឧបសគ្គ ក្នុងការទទួលបានការចាក់វ៉ាក់សាំង ដោយមិនគិតថ្លៃ ដោយសារមានប្រាក់ខែច្រើនពេក

បរទេស៖ សហរដ្ឋអាមេរិក បានចាប់ផ្តើមចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំនៅក្នុងខែធ្នូ ដែលនៅតែមានភាពយឺតយ៉ាវ។ រដ្ឋបាលរបស់លោក Joe Biden មានគោលបំណងផ្តល់វ៉ាក់សាំង ១០០ លានដូសក្នុងរយៈពេល ១០០ ថ្ងៃដំបូងរបស់ខ្លួន រហូតដល់ចុងខែមេសាខាងមុខនេះ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ទាហានជើងចាស់អាមេរិកម្នាក់ មកពីរដ្ឋផ្លរីដា អាយុ ៧៩ ឆ្នាំ គឺលោក Seymour Kagan បាននិយាយថា លោកមានអារម្មណ៍ថា មិនត្រូវបានគេគោរព ឬយកចិត្តទុកដាក់ នៅពេលគ្លីនិកកិច្ចការ អតីតយុទ្ធជនក្នុងតំបន់ បានបដិសេធគាត់ នូវឱកាសដើម្បីទទួលបាន វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ពីព្រោះប្រាក់ចំណូល របស់គាត់ច្រើនពេក ។ នេះបើតាមសារព័ត៌មាន Fox News បានរាយការណ៍នៅថ្ងៃសុក្រ។

យោងតាមរបាយការណ៍ បានអោយដឹងថា លោក Seymour Kagan ដែលបានចូលនិវត្តន៍ ពីប្រធានក្រុមកងទ័ពសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៦៩ គឺជាទាហានម្នាក់ ក្នុងចំនោមអតីតយុទ្ធជនយោធា ជាច្រើននាក់នៅរដ្ឋផ្លរីដា ដែលបានជួបឧបសគ្គ នៅពេលដែលព្យាយាម ទទួលថ្នាំបង្ការពីគ្លីនិក VA ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top