រ៉ង់ហ្គូន៖ ក្រុមប្រឆាំង នៃរដ្ឋប្រហារមីយ៉ាន់ម៉ា បានអំពាវនាវឱ្យមានការតវ៉ា និងបញ្ឈប់ការងារបន្ថែមទៀត នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីមនុស្ស រាប់ពាន់នាក់ បានចូលរួមធ្វើបាតុកម្មនៅចុងសប្តាហ៍ ប្រឆាំងនឹងការតំណែង និងឃុំខ្លួនមេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ុងសាន ស៊ូជី កាលពីមួយសប្តាហ៍មុន ។
ការធ្វើបាតុកម្មដែលបាន វាយលុកប្រទេស កាលពីថ្ងៃអាទិត្យគឺ ជាព្រឹត្តិការណ៍ធំបំផុតចាប់តាំង ពីបដិវត្តសៅរុណ ឆ្នាំ២០០៧ ដឹកនាំដោយព្រះសង្ឃពុទ្ធសាសនា ដែលបានជួយជំរុញកំណែទម្រង់ ប្រជាធិបតេយ្យ ដែលត្រូវបានធ្វើឡើង ក្រោយរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ។
សកម្មជនម្នាក់ឈ្មោះ Ei Thinzar Maung បានបង្ហោះនៅលើហ្វេសប៊ុក ដោយប្រើបណ្តាញ VPN ដើម្បីប្រមូលផ្តុំក្រុមអ្នកតវ៉ា ទោះបីមានការប៉ុនប៉ង របស់យោធា ដើម្បីហាមឃាត់បណ្តាញ ទំនាក់ទំនងសង្គមក៏ដោយ“ សកម្មជនមកពីគ្រប់ទិសទីនៃទីក្រុងរ៉ង់ហ្គូន” ។
អតីតមេដឹកនាំនិស្សិតរូបនេះ ដែលបានលេចមុខជាមុខមាត់ នៃចលនាតវ៉ាថ្មី បានលើកឡើងថាទីតាំង និងពេលវេលានឹងត្រូវប្រកាស នៅពេលក្រោយ ដែលការតវ៉ានេះ បានបន្ដកើនឡើង ប៉ុន្ដែនៅមិនទាន់មានដំណោះស្រាយ ឆ្លើយតបណាមួយនៅឡើយទេ។
រហូតមកដល់ពេលនេះ ការប្រមូលផ្តុំបានប្រព្រឹត្តទៅដោយសន្តិវិធី មិនដូចការបង្ក្រាបដោយបង្ហូរឈាម ក្នុងអំឡុងពេលបាតុកម្ម រីករាលដាល កាលពីឆ្នាំ ១៩៨៨ និង ២០០៧ឡើយ ហើយកងកម្លាំយោធា ក៏មិនអាចសុំការអត្ថាធិប្បាយ អំពីការតវ៉ានេះបានទេ ហើយទូរទស្សន៍រដ្ឋ ក៏មិនបានចុះផ្សាយអំពីពួកគេដែរ៕
ដោយ ឈូក បូរ៉ា