ព័ត៌មានអន្តរជាតិ

កម្មវិធីវីដេអូខ្លី របស់ចិន Douyin នឹងប្រឈមក្រុមហ៊ុន បច្ចេកវិទ្យា Tencent ក្នុងជម្លោះច្បាប់

ចិន ៖ Douyin ជាកម្មវិធីវីដេអូខ្លីមួយ របស់ចិនដែលមានអ្នកប្រើប្រាស់ សកម្មប្រចាំថ្ងៃចំនួន៦០០លាននាក់ បានប្តឹងក្រុមហ៊ុន WeChat-Tencent Holdings បានលើឡើង អាកប្បកិរិយាផ្តាច់មុខធ្វើ ឲ្យមានការជជែកវែកញែករវាងបណ្តាញ សង្គមយក្សចិនឈានមុខគេ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ការអភិវឌ្ឍនេះ បានកើតឡើង ជាច្រើនខែបន្ទាប់ពីក្រុងប៉េកាំង បានដាក់បង្ហាញសេចក្តីព្រាង បទប្បញ្ញត្តិ ដែលមានគោល បំណងចាក់ឬស ឥរិយាបទផ្តាច់មុខក្នុង ចំណោមក្រុមហ៊ុន អ៊ីនធើណេត។ កម្មវិធីវីដេអូខ្លី កំពុងតែស្វែងរកសំណង ចំនួន៩០លានយ័ន (១៤ លានដុល្លារ)បានអះអាងថា ជាការរំលោភរបស់ក្រុមហ៊ុន Tencent នៃច្បាប់ប្រឆាំង នឹងការមិនទុកចិត្តរបស់ចិន ដោយរារាំងការចូលមើលមាតិកាពី Douyin នៅលើ WeChat និង QQ កម្មវិធីទាំង២នេះ គ្រប់គ្រង ដោយក្រុមហ៊ុន Tencent ។

នៅក្នុងបណ្តឹងដែលបានប្តឹងនៅទីក្រុងប៉េកាំង Douyin បានស្នើសុំឲ្យតុលាការបញ្ជាឲ្យ Tencent បញ្ឈប់ការអនុវត្តន៍ និងផ្សព្វផ្សាយសេចក្តីថ្លែងការណ៍ បន្ថែមលើការទូទាត់សំណង។ សេចក្តីថ្លែងការណ៍មួយ ត្រូវបានផ្ញើទៅកាន់សារព័ត៌មានក្នុងស្រុក Douyin បាននិយាយថា យើងជឿជាក់ថាការប្រកួតប្រជែង គឺល្អប្រសើរសម្រាប់អ្នកប្រើប្រាស់ និងលើកកម្ពស់ការច្នៃប្រឌិត ។ យើងបានដាក់ពាក្យបណ្តឹងនេះ ដើម្បីការពារសិទ្ធិនិង អ្នកប្រើប្រាស់របស់យើង ៕ ដោយ៖លី ភីលីព

Most Popular

To Top