ព័ត៌មានអន្តរជាតិ

អាហ្វ្រិកខាងត្បូង លុបចោលការចាក់វ៉ាក់សាំង ដោយសាររកឃើញថា មិនមានប្រសិទ្ធភាព ចំពោះវិរុសកូនកាត់ថ្មី

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូង បានសម្រេចចិត្តលុបចោល ការចែកចាយវ៉ាក់សាំង របស់អង់គ្លេស AstraZeneca នៅក្រោយពេល ដែលខ្លួនបានសិក្សារកឃើញថា វ៉ាក់សាំងនេះមិនអាចមានប្រសិទ្ធភាព ក្នុងការការពារជាមួយ នឹងវិរុសកូវីដកូនកាត់ថ្មីឡើយ។

ប្រភពដដែលបាន សរសេរទៀតថា ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញមកដល់ បច្ចុប្បន្នវិរុសកូវីដកូនកាត់ថ្មី នៅទូទាំងពិភពលោក មានវត្តមានដល់ទៅ៩០ភាគរយ នៅក្នុងប្រទេស អាហ្វ្រិកខាងត្បុង ហើយការធ្វើតេស្ត ជាមួយនឹងវ៉ាក់សាំងនេះ ទៅលើមនុស្ស២០០០នាក់ បានរកឃើញថា ប្រសិទ្ធភាពនេះមានកម្រិតតិចបំផុត ដែលមិនអាចទុកចិត្ត បាននោះឡើយ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីអ្នកជំនាញ ជាច្រើនបាននាំគ្នាសង្ឃឹមថា វ៉ាក់សាំងនេះនឹងអាច នៅតែមានប្រសិទ្ធភាពខ្លះដែរ ក្នុងការការពារមិនឲ្យអ្នកជំងឺធ្លាក់ ទៅដល់កម្រិតធ្ងន់ធ្ងរ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះករណីកូវីដ១៩ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង មានចំនួនទៅដល់១,៤លាននាក់ ខណៈដែលករណីអ្នកស្លាប់បាត់បង់ ជីវិតមានទៅដល់៤៦ ០០០នាក់មក ហើយហើយវ៉ាក់សាំង AstraZeneca តាមផែនការមានចំនួន១លានដូស មកហើយនឹងត្រៀមចែក ជូនពលរដ្ឋរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top