តូក្យូ៖ ក្នុងពេលតែមួយទស្សវត្ស ផ្ទៃដីដ៏ធំល្វឹងល្វើយ ស្ថិតនៅខាងក្រៅទីក្រុងតូក្យូ ជាកន្លែងរថយន្តដឹកទំនិញដឹកល្បឿនលឿន នឹងក្លាយជាទីប្រជុំជន នៃមជ្ឈមណ្ឌលទិន្នន័យធំបំផុត របស់ប្រទេសជប៉ុន ដែលគ្របដណ្តប់លើផ្ទៃដី ៧ ដង ធំជាងពហុកីឡាដ្ឋានបាល់បោះTokyo Dome យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ការស្ថាបនា ត្រូវបានដាក់ឲ្យដំណើរការនៅខែតុលា ដោយក្រុមហ៊ុនDaiwa House Industry Co ជាក្រុមហ៊ុន សាងសង់ផ្ទះធំជាងគេរបស់ជប៉ុន។ នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុន នឹងសាងសង់កន្លែងបែបនេះ ដោយផ្តោតលើទីផ្សារ ត្រូវបានកំណត់ឲ្យមានការរីកចម្រើន ស្របនឹងការកើនឡើងយ៉ាងខ្លាំង នៃចរាចរណ៍ទិន្នន័យ ដោយសារតែការធ្វើឌីជីថល យ៉ាងឆាប់រហ័សនៃសង្គម។
យោងតាមក្រុមហ៊ុនស្រាវជ្រាវ IDC Japan នៅទីក្រុងតូក្យូថា ផ្ទៃដីសរុប នៃមណ្ឌលទិន្នន័យទំហំ៥.០០០ ម៉ែត្រក្រឡា ឬច្រើនជាងនេះ ត្រូវបានប៉ាន់ប្រមាណថា នឹងកើនដល់ ១,៤១២,០០០ ម៉ែត្រការ៉េនៅឆ្នាំ ២០២៤ កើនឡើង ៨០ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៨ ។
អ្នកនាំពាក្យរបស់ IDC Japan បាននិយាយថា ការជ្រៀតចូលនៃសេវាកម្មពពក ដែលប្រមូល និងរក្សាទុកទិន្នន័យពីខាងក្រៅ ជាជាងនៅលើកុំព្យូទ័រផ្ទាល់ខ្លួន បានក្លាយជាកម្លាំងជំរុញ នៅលើទីផ្សារបន្ថែម លើចរាចរណ៍ទិន្នន័យយ៉ាងខ្លាំង អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា ការលូតលាស់ ទំនងជាត្រូវបានផ្តល់ជូន ដោយការឈានទៅរកភាពវៃឆ្លាតសិប្បនិម្មិត ជាមួយនឹងការប្រើប្រាស់កើនឡើង សម្រាប់ការវិភាគទិន្នន័យ និងការរីករាលដាល នៃបណ្តាញទំនាក់ទំនង 5G អាចផ្លាស់ប្តូរព័ត៌មាន យ៉ាងច្រើនសន្ធឹកសន្ធាប់ភ្លាមៗ ហើយត្រូវបានគេរំពឹងថា នឹងជំរុញចរាចរណ៍ចល័ត នៅមជ្ឈមណ្ឌលទិន្នន័យ៕ ដោយ៖លី ភីលីព