ព័ត៌មានអន្តរជាតិ

hacker ព្យាយាមបំពុល ពលរដ្ឋអាមេរិក នៅទីក្រុងមួយ តាមរយៈប្រព័ន្ធ ចែកចាយទឹក

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា hacker ម្នាក់បានព្យាយាម ធ្វើការដំណើរការចូលប្រព័ន្ធ ចែកចាយទឹកស្អាត នៃទីក្រុងហ្វ្លរីដា ក្នុងគោលបំណង ដើម្បីឲ្យពលរដ្ឋអាមេរិក នៅទីនោះទទួល បានសារជាតុពលម្យ៉ាង ។

ប្រភពដដែល បានសរសេរទៀត ថា hacker បានធ្វើការគ្រប់គ្រង លើប្រព័ន្ធបញ្ជា ដើម្បីអាចបង្កើនចំនួន សារជាតិ សូដ្យូមអ៊ីដ្រូសែន (lye) ចូលទៅក្នុងទឹកស្អាតទាំងនោះ ប៉ុន្តែវាត្រូវបានក្រុមអ្នក ធ្វើការនៅទីនោះប្រទះ ឃើញហើយ ក៏បានធ្វើការរាយការណ៍បានមុន ហេតុការណ៍កើតឡើង។

lye ត្រូវបានគេដឹងថា គឺជាសារជាតុ ដែលត្រូវបានគេប្រើប្រាស់ ក្នុងកម្រិតដ៏តិចតួចបំផុត ចូលទៅក្នុងទឹក ដើម្បីអាចគ្រប់គ្រងជាតិអាស៊ីដ ប៉ុន្តែក្នុងចំនួនដ៏ច្រើនណា មួយវាពិតជានឹង អាចធ្វើឲ្យមានបញ្ហា អាក្រក់ជាមិនខាន ចំពោះទឹកនិងសុខភាព នៃអ្នកប្រើប្រាស់ ជាមិនខាន។

គួរឲ្យដឹងដែរថា មកដល់ពេលនេះនៅមិនទាន់មានការ ឈានទៅដល់ការចាប់ ខ្លួនអ្នកណាម្នាក់ឡើយហើយ ក៏មិនទាន់កំណត់បានទេថាតើhacker រូបនេះជាមនុស្ស ដែលរស់នៅក្នុងប្រទេស អាមេរិក ឬក្រៅប្រទេសនៅឡើយដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top