ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេស អាមេរិកអនុម័តលក់ មីស៊ីលឲ្យឈីលី

បរទេស ៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានអនុម័តលក់មីស៊ីល ឲ្យទៅប្រទេសឈីលី និងបានបញ្ជូនសេចក្តីណែនាំរបស់ខ្លួន ជូនដល់រដ្ឋសភាអាមេរិក ។

យោងតាមសេចក្តីប្រកាស ពីទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ បានឲ្យដឹងថា ការលក់មានតម្លៃជាទឹកប្រាក់ ៨៥លានដុល្លារនោះ មានរួមបញ្ចូល ទាំងមីស៊ីល SM-2 ចំនួន១៦គ្រាប់ ឧបករណ៍នាំផ្លូវ MK 89 Mod 0 ចំនួនពីរ ឧបករណ៍ចាប់សញ្ញាគោលដៅ ចំនួនមួយ ប្រព័ន្ធកាំភ្លើង ទ័ពជើងទឹក MK 45 Mod 14 ព្រមទាំងការហ្វឹកហាត់ និងការផ្គត់ផ្គង់ ពាក់ព័ន្ធនានា ។

នៅក្នុងសេចក្តីប្រកាស កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខ ការពារជាតិ បានជូនដំណឹងថា ប្រទេសឈីលី បានទិញនាវាចម្បាំងបំពាក់ ដោយមីស៊ីលចំនួនពីរគ្រឿង ដែលមានសមត្ថភាព អាចបាញ់មីស៊ីលបាន ពីកងទ័ពជើងទឹក អូស្ត្រាលី ក្នុងឆ្នាំ២០១៩ ។

តាមសេចក្តីរាយការណ៍ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា សមត្ថភាពបាញ់គ្រាប់រ៉ុកកែត របស់ប្រទេសឈីលី រួមមានត្រឹមតែមីស៊ីល Rayo បាញ់ចេញពីរថយន្តធុនធំប៉ុណ្ណោះ ជាគម្រោងរួមគ្នាមួយចូលរួម ដោយឈីលីនិងអង់គ្លេស ដែលបានចាប់ផ្តើម នៅក្នុងឆ្នាំ១៩៨៩ និងបានលុបវិញក្នុងឆ្នាំ២០០២ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top