ព័ត៌មានអន្តរជាតិ

បច្ចុប្បន្នជាពេលវេលា សម្រាប់មហាអំណាចទាំងពីរ ងាកមកធ្វើការជាមួយគ្នា ដើម្បីលើកកម្ពស់វិស័យសុខភាពសាធារណៈ និងទំនាក់ទំនងទ្វេភាគី 

ប៉េកាំង៖ មានមនុស្សតិចណាស់ ដែលនឹងមិនយល់ស្របថា ប្រទេសចិន និងសហរដ្ឋអាមេរិកដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេពីរនៅលើពិភពលោក អាចទទួលបានផលប្រយោជន៍យ៉ាងច្រើន សម្រាប់ខ្លួន និងពិភពលោកទាំងមូលតាមរយៈការដឹកនាំទំនាក់ទំនងទ្វេភាគីឆ្ពោះទៅរកផ្លូវត្រូវ។

កាលពីថ្ងៃសៅរ៍អ្នកការទូតជាន់ខ្ពស់ចិន លោកយ៉ាង ជីឈី បានធ្វើកិច្ចសន្ទនា តាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោកអាន់តូនី ប្លីងខេន ដោយលើកឡើងថា រដ្ឋាភិបាលចិន អនុវត្តនូវគោលនយោបាយ ដែលមានស្ថេរភាព និងស្របទៅនឹងសហរដ្ឋអាមេរិក ហើយជំរុញ ឲ្យភាគីអាមេរិកធ្វើការជាមួយចិន ដើម្បីលើកស្ទួយស្មារតី  គ្មានជម្លោះ គ្មានការប្រឈមមុខគ្នា ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ – ឈ្នះ ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យមានស្ថេរភាព ។

ក្នុងឆ្នាំ១៩៧១ លោកបណ្ឌិត Henry Kissinger បានធ្វើដំណើរទៅប្រទេសចិន ដោយសម្ងាត់ហើយបានចាប់ផ្តើមដំណើរការដ៏អស្ចារ្យនៃការបញ្ចប់ការរៀបចំឡើងវិញ និងបន្តការចូលរួមរវាងប្រទេសទាំងពីរ។  ចាប់តាំងពីពេលនោះមកបង្កើតឲ្យមានទំនាក់ទំនងការទូតចិន – សហរដ្ឋអាមេរិក។ ទំនាក់ទំនងបានរក្សាសន្ទុះនៃការអភិវឌ្ឍជាប្រចាំ និងបានក្លាយជាទំនាក់ទំនងសំខាន់ បំផុតមួយនៅលើពិភពលោក។

ទោះយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកនយោបាយសហរដ្ឋអាមេរិកមួយចំនួនបានដាក់ខ្លួនចូលទៅក្នុងសង្គ្រាមត្រជាក់ និងបានអនុវត្តគោលនយោបាយខុសទាំងស្រុងចំពោះប្រទេសចិន។ 

ពួកគេបានអូសទាញទំនាក់ទំនងទ្វេភាគីឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងប្រឆាំងនឹងការរីករាលដាលនៃវីរុសរបស់ប្រទេសចិន ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់របស់ចិន។ 

សកម្មភាពទាំងនេះមិនត្រឹមតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបង្កឱ្យមានការរំខានយ៉ាងខ្លាំងដល់ពិភពលោកផងដែរ៕ដោយ ឈូក បូរ៉ា


Most Popular

To Top