ព័ត៌មានអន្តរជាតិ

មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា ស្នើសុំមេដឹកនាំរដ្ឋប្រហារថៃ ជួយរឿងប្រជាធិបតេយ្យ

បាងកក៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី នៅថ្ងៃពុធនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha ដែលជាអ្នកដឹកនាំប្រទេសថៃ ក្រោយរដ្ឋប្រហារយោធានោះ បានអះអាងថាមេដឹកនាំ យោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing បានផ្ញើសំបុត្រមួយច្បាប់ដើម្បីសុំឲ្យថៃ ជួយគាំទ្រផ្នែកកិច្ចការងារប្រជាធិបតេយ្យ។

លោក Prayut ដែលបានធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសថៃទំលាក់ នាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៤មកដល់ពេលនេះនៅ តែបន្តដឹកនាំប្រទេសនៅឡើយ បន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំ២០១៩ ក្តីហើយបានធ្វើការរាយការណ៍មួយ នៅក្នុងទីក្រុងបាងកក ថាលោកគឺជាមនុស្សដែលតែងតែចូលចិត្ត ក្នុងការជួយគាំទ្រប្រទេសជិតខាង ចំពោះរឿងប្រជាធិបតេយ្យជានិច្ច។

រំលឹកដែរថាកាលពីថ្ងៃទី១ ខែកុម្ភៈ លោក Min Aung Hlaing ដែលបានប្រើប្រាស់យោធា ក្នុងការចាប់ឃាត់ខ្លួនលោកស្រី Aung San Suu Kyi ព្រមទាំងមេដឹកនាំរដ្ឋាភិបាលជាច្រើនរយនាក់ទៀត ដោយចោទប្រកាន់ថាពួកគេបាន ធ្វើការក្លែងបន្លំសន្លឹកឆ្នោត នៅក្នុងបរទេសកាលពីឆ្នាំទៅ។

លោក Prayut បាននិយាយថា យើងនៅតែបន្តគាំទ្រដល់ដំណើរការ ប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែរឿងដែលសំខាន់នាពេល បច្ចុប្បន្ននេះគឺថែរក្សាឲ្យបាននូវ ទំនាក់ទំនងល្អនិងកត្តាប៉ពាល់ដល់ ពលរដ្ឋទាំងសងខាងជាពិសេស ជំនួញពាណិជ្ជកម្មនៃ ប្រទេសជិតខាងគ្នាមួយនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top