ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ប្រើ Tik Tok ដើម្បីទាក់ទាញ ក្រុមយុវជន

បរទេស៖ នាយករដ្ឋមន្រ្តីថៃ គឺលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានបង្ហាញខ្លួនជាលើកដំបូងនៅលើកម្មវិធីចែករំលែកវីដេអូឈ្មោះ TikTok ក្នុងគោលបំណងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សវ័យក្មេង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ដោយប្រើគណនី TikTok ឈ្មោះ Thai Ku Fah ដែលជាឈ្មោះអាគាររដ្ឋាភិបាលដ៏សំខាន់ ឧត្តមសេនីយ៍ប្រាយុទ្ធ ដែលបានលើកឡើងទៅកាន់ប្រទេសនេះតាមរយៈ podcasts ដែលជាកម្មវិធីសំឡេងឌីជីថល ងាយស្រួលសម្រាប់ទាញយកដាក់ក្នុងកុំព្យូទ័រ ឬ ទូរស័ព្ទនោះ ដោយលោកបានបង្ហាញនូវបំណងប្រាថ្នាដ៏ល្អបំផុតរបស់គាត់សម្រាប់ពិធីបុណ្យចូលឆ្នាំចិន ដោយមានសំឡេងតន្រ្តីបុរាណរបស់ចិន លឺសូរយ៉ាងរងំ ផងដែរ។

រូបភាពរបស់ឧត្តមសេនីយ៍ប្រាយុទ្ធត្រូវបានតាក់តែងលំអរ ដោយអំពូលភ្លើងពណ៌ក្រហម ដែលត្រូវបានសម្គាល់ដោយពាក្យថា“ ហេង” (សំណាងល្អ) ហើយនៅពីលើគឺជាផ្ទាំងបដាដែលប្រកាសថា « នាយករដ្ឋមន្រ្តី និង ពាក្យជូនពរថ្ងៃចូលឆ្នាំថ្មីចិនរបស់លោក»៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top