បរទេស៖ អ្នកមានស្នេហា ពាសពេញទីក្រុងបាងកក ប្រទេសថៃ នឹងខកចិត្តនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដោយសារមន្រ្តីទីក្រុង បានប្រកាសកាលពីថ្ងៃពុធថា សង្កាត់ទាំង ៥០ នៃរាជធានីនេះ នឹងត្រូវហាមឃាត់មិនឱ្យចេញលិខិតរៀបការឡើយ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ថ្ងៃឈប់សម្រាកដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅទូទាំងព្រះរាជាណាចក្រនេះ ក៏ត្រូវបានគេចាត់ទុកថាជាថ្ងៃដ៏វិសេសវិសាលសម្រាប់គូស្វាមីភរិយា ដើម្បីគួចចំណងស្នេហ៍ នៅការិយាល័យចុះឈ្មោះរៀបអាពាហ៍ពិពាហ៍នៅទូទាំងទីក្រុង។
សង្កាត់ដែលមានប្រជាប្រិយជាងគេក្នុងទីក្រុង បាងកក គឺសង្កាត់ បាងរ៉ាក់ ដែលប្រែថា“ ស្រុកនៃសេចក្តីស្រឡាញ់” ជាភាសាថៃ។
នាយកដ្ឋានទំនាក់ទំនងសាធារណៈបាននិយាយនៅលើបណ្តាញសង្គមធ្វីតទ័រថា“ ការិយាល័យសង្កាត់ចំនួន ៥០ នៅទីក្រុងបាងកកនឹងមិនផ្តល់សេវាកម្មចុះឈ្មោះលិខិតរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទិវានៃក្តីស្រឡាញ់នេះទេ” ។ ការលុបចោលនេះមានគោលបំណងការពារការរីករាលដាលនៃជំងឺកូវីដ១៩៕ប្រែសម្រួលៈ ណៃ តុលា