បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ បានឲ្យដឹងថា មន្ត្រីការទូតជាន់ខ្ពស់ នៃប្រទេសអាមេរិក និងកូរ៉េខាងត្បូង បានបើកកិច្ចពិភាក្សាគ្នាតាម
ទូរស័ព្ទអំពីបញ្ហាឧបទ្វីបកូរ៉េ និងក៏ដូចជាបញ្ហាជាច្រើនទៀតផងដែរ ។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Chung Eui Yong និងរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken នៅក្នុងកិច្ចពិភាក្សាគ្នាលើកនេះក៏បាន
ដោះដូរពីគំនិតរវាងគ្នា ចំពោះបញ្ហាជាច្រើនទៀត ដូចជាទំនាក់ទំនងទ្វេរភាគី នៃរដ្ឋាភិបាលក្រុងវ់ាស៊ិនតោន និងសេអ៊ូលផងនិងបញ្ហាជាសកលផង។
ទាំងលោក Chung និង លោក Blinken សុទ្ធតែបានធ្វើការកត់សំគាល់ដូចគ្នាថា នឹងបើកកិច្ចសហប្រតិបត្តិការកាន់តែជិតស្ទិទ្ធឡើង ធ្វើយ៉ាងណាដើម្បីអាចបញ្ចប់ទៅ
វត្តមានរបស់អាវុធនុយក្លេអ៊ែរនៅឧបទ្ធិបកូរ៉េ។
ភាគីទាំងពីរក៏បានធ្វើការសន្យា ចំពោះគ្នាដែរថានឹងរៀបចំឲ្យមានកិច្ចប្រជុំបែប ប្រឹក្សាគ្នាក្នុងរយៈពេលយ៉ាងឆាប់បំផុត ក្នុងពេលខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាដែលមាន
ទាំងអស់ជាមួយគ្នា ៕
ប្រែសម្រួល៖ស៊ុនលី