ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា ដោះលែងអ្នកទោស ជាង ២៣ ០០០នាក់ ខណៈបាតុករកំពុងបន្ត

បរទេស ៖ ទូរទស្សន៍CNN ចេញផ្សាយនៅថ្ងៃសុក្រ នេះបានឲ្យដឹងថា មេដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសដោះលែងអ្នកទោស ចំនួនដល់ទៅរាប់ពាន់នាក់ នៅថ្ងៃនេះក្នុងពេលដែលក្រុមបាតុករ ដែលមានការខឹងសំបារខ្លាំងនោះ នៅតែបន្តការធ្វើការតវ៉ាប្រឆាំង របស់ខ្លួននៅឡើយក្តី រយៈពេល៧ថ្ងៃជាប់គ្នាមកហើយ ។

ប្រភពដដែលបានសរសេរទៀតថា អ្នកទោសសរុបប្រមាណជា២៣ ៣១៤នាក់ ត្រូវបានអនុញ្ញាតិឲ្យមានការដោះលែង និងចំថ្ងៃបុណ្យជាតិ ដែលមានឈ្មោះថា Union Day ដែលជាថ្ងៃបុណ្យ សំដៅទៅដល់ការរួបរួមគ្នា នៃប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមការបញ្ជាក់ ដោយមេដឹកនាំយោធា លោក Min Aung Hlaing ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ទេថា
ពួកអ្នកទោសទាំងនោះជា អ្នកទោលប្រភេទណានោះទេ។

គួរឲ្យដឹងដែរថា ការដោះលែងអ្នកទោសច្រើន នៅក្នុងថ្ងៃបុណ្យជាតិរបស់មីយ៉ាន់ម៉ា មិនសូវជារឿងដែលគួរឲ្យចម្លែកនោះទេ ប៉ុន្តែលើកនេះគឺខុសប្លែកវាមាន ទំហំច្រើនខ្លាំងនិងចំពេលដែល
មានវត្តមានដឹកនាំប្រទេសដោយយោធា ដែលទើបតែធ្វើរដ្ឋប្រហារលោកស្រី Aung San Suu Kyi កាលពីថ្ងៃទី១ខែកុម្ភៈកន្លងទៅ ។

លោក Min Aung Hlaing បានបញ្ជាក់ទៀតថា ការដោះលែងអ្នកទោសទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងប្រទេសប្រជាធិបតេយ្យមួយ ស្របទៅនឹងគោលការណ័ច្បាប់ ហើយបញ្ជាក់ទៀតថា ចំពោះអ្នកទោសទាំងឡាយណា ដែលមិនបានដោះលែង ប៉ុន្តែជាប់ទោសមុនថ្ងៃទី 31 ខែមករាទាំងអស់ នឹងត្រូវធ្វើការកាត់បន្ថយទោសផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top