ព័ត៌មានអន្តរជាតិ

អាមេរិកនិយាយថា កូរ៉េខាងជើង គឺជាការងារអទិភាព ត្រូវធ្វើដំបូងគេ

បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី CNA នៅថ្ងៃនេះបានឲ្យដឹងថាបញ្ហាអាវុធនុយក្លេអ៊ែរនិង កម្មវិធីមីស៊ីលឆ្លងទ្វីបរបស់ កូរ៉េខាងជើង គឺការងារអទិភាព របស់អាមេរិក នៅពេលនេះ។

ការប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ ក្រសួងការបរទេសរបស់អាមេរិក ដោយបញ្ជាក់ទៀតថាដោយសារ កង្វះទំនាក់ទំនងដោយផ្ទាល់ជាមួយនឹង កូរ៉េខាងជើងនោះវានឹងក្លាយទៅជា បញ្ហាប្រឈមដែលគួរតែមើល រំលងមិនមែនជាការងារអទិភាពនោះទេតែតាមពិត គឺវាជាការងារដ៏ចាំបាច់បំផុត។

លោក Ned Price អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក បាននិយាយដែរថាប្រទេសកូរ៉េខាងជើង ប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លាទៅលើកម្មវិធីអាវុធរបស់ខ្លួន ដែលវាគួរតែដល់ពេលក្នុងការប្តេជ្ញាចិត្ត របស់អាមេរិកនិងសម្ព័ន្ធមិត្តដើម្បីអាចធ្វើការ ងារជាមួយគ្នា។

រដ្ឋបាលរបស់លោក Biden ដែលទើបឡើងមកកាន់តំណែងកាលពី ខែមុននោះបានសន្យាថានឹងចាប់ផ្តើមធ្វើការ ត្រួតពិនិត្យឡើងវិញទាំងអស់នូវគ្រប់សកម្មភាពនយោបាយរបស់ កូរ៉េខាងជើងពីមុនរាប់ទាំងជាមួយនឹង កូរ៉េខាងត្បូងជប៉ុននិងជាពិសេស ការងារជាមួយនឹង ប្រធានាធិបតីអាមេរិក អាណត្តិមុនលោក Donald Trump៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top