ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ថា អភិបាលរដ្ឋលោក Greg Abbott បានថ្លែងកាលពីថ្ងៃសៅរ៍ថារដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក កំពុងតែដាក់ពង្រាយបុគ្គលិករាបពាន់នាក់ដើម្បីជួយការពារសុវត្ថិភាពសាធារណៈ សម្រាប់ការពិនិត្យមើលពីសុខមាលភាព ខណៈដែលព្យុះរដូវរងានឹងមកដល់ ។
នៅក្នុងសេចក្តីរាយការណ៍មួយដោយសង្ខេបបានដាក់ថា លោក Abbott បានស្នើដល់ពលរដ្ឋទាំងឡាយ ដើម្បីជួយរក្សាថាមពលក្នុងអំឡុងពេលមានព្យុះ ខណៈដែលតម្រូវការថាមពល នឹងត្រូវបានគេរំពឹងថា នឹងបង្កើនការផ្គត់ផ្គង់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
ពលរដ្ឋអាចធ្វើការនៅក្នុងផ្ទះ ដែលបានមិនប្រើប្រាស់ ឬបើកឧបករណ៍ផ្លាស់ប្តូរកម្តៅដល់២០អង្សារសេ ។
កាលពីថ្ងៃសុក្រ លោក Abbott បានប្រកាសអំពីគ្រោះមហន្តរាយ ដែលកើតឡើងនៅទូទាំងរដ្ឋ ដែលជាការឆ្លើយតបទៅនឹងអាកាសធាតុនារដូវរងា ។ លោកអភិបាល បានបញ្ជាឲ្យមជ្ឈមណ្ឌលប្រតិបត្តិការេដ្ឋតិចសាស់ (SOC) បង្កើនប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនដល់២៤ម៉ោងក្នុង១ថ្ងៃ រហូតដល់ចុងសប្តាហ៍ក្រោយ ។
ក្រុមសេវាកម្មអាកាសធាតុជាតិ បានឲ្យដឹងថា ការព្រមានអំពីព្យុះរដូវរងា បានប្រកាសថា នឹងកើតឡើងនៅតំបន់មួយចំនួននៅភាគអាគ្នេយ៏នៃរដ្ឋតិចសាស់ ពីម៉ោង៩យប់ ម៉ោងក្នុងស្រុក កាលពីថ្ងៃសៅរ៍ រហូតដល់ម៉ោង៦ល្ងាច នៅថ្ងៃចន្ទ ។
ព្យុះរដូវរងា បានប្រកាសថា នឹងកើតឡើងនៅតំបន់ផ្សេងៗនៅភាគអាគ្នេយ៏នៃរដ្ឋតិចសាស់ ក្នុងនោះរាប់ទំាងក្រុងហាវស្តុន ដែលជាទីក្រុងធំទី៤របស់តំបន់នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា