ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Sikorsky នឹងផលិតក្រុម ចុងក្រោយ នៃឧទ្ធម្ភាគចក្រ VH-92A

បរទេស ៖ ក្រុមហ៊ុន Sikorsky នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសថា កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានបញ្ជាទិញ ឧទ្ធម្ភាគចក្រ VH-92A Sikorsky ចំនួន៥គ្រឿង ដែលរួមទាំងពីរគ្រឿង សម្រាប់យកទៅផ្លាស់ប្តូរ យន្តហោះប្រធានាធិបតី ឈ្មោះ Marine One ។

កិច្ចព្រមព្រៀង ៤៧០លានដុល្លារនោះ មានរួមទាំងផលិតកម្ម ក្រុមចុងក្រោយ នៃឧទ្ធម្ភាគចក្រចំនួន២៣គ្រឿង ដោយត្រូវបានទីបញ្ជាការដែនអាកាស របស់ទ័ពជើងទឹក អាមេរិកបញ្ជាទិញ ហើយនឹងត្រូវប្រគល់ឲ្យទាំងអស់ នៅត្រឹមឆ្នាំ២០២៣ ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI បានឲ្យដឹងថា នៅក្នុងចំណោមឧទ្ធម្ភាគចក្រ ៥គ្រឿង ឧទ្ធម្ភាគចក្រពីរគ្រឿង នឹងត្រូវប្រើប្រាស់ សម្រាប់ជាយានជំនិៈ របស់លោកប្រធានាធិបតី និងអនុប្រធានាធិបតី និងបំពាក់ដោយកាប៊ីនកំណត់រចនាសម្ព័ន្ធឡើងវិញ និងឧករណ៍គាំទ្រនានា។

គួរបញ្ជាក់ថា ការបញ្ជាទិញឧទ្ធម្ភាគចក្រ VH-92A ទាំងនោះ គឺសម្រាប់យកទៅប្រើប្រាស់ជំនួសកងឧទ្ធម្ភាគចក្រ VH-3D ចំនួន១១គ្រឿង និងឧទ្ធម្ភាគចក្រ VH-60N ចំនួន៨គ្រឿង របស់កងទ័ពជើងទឹក ដែលក៏ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Sikorsky ផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top