ព័ត៌មានអន្តរជាតិ

ជំងឺញ័រសរសៃរសាច់ដុំ ៖ អ្នកវិទ្យាសាស្ត្ររកវិធានការ សំខាន់ ដើម្បីឆ្ពោះទៅរកការព្យាបាល

អង់គ្លេស ៖ អ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ Cambridge របស់ចក្រភពអង់គ្លេស កំពុងរកវិធីសាស្ត្រចំណុចសំខាន់ នៃវិធានការឆ្ពោះទៅរកការ ព្យាបាលជំងឺញ័រសរសៃរសាច់ដុំ “Parkinson” យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

ការសិក្សាស្រាវជ្រាវថ្មី របស់ពួកគេត្រូវបានចេញផ្សាយ លើប្រព័ន្ធទំនាក់ទំនងធម្មជាតិ បានបំបែកមូលដ្ឋានថ្មី ក្នុងការស្វែងយល់ពីតួនាទី របស់ប្រូតេអ៊ីនសំខាន់ មួយហៅថា អាល់ហ្វា-ស្យូនដែលមានវត្តមាន ក្នុងខួរក្បាល និងដើរតួនាទីសំខាន់មួយចំនួន ជាពិសេសនៅ synapses គម្លាតតូចៗរវាងកោសិកា កាយប្រាសាទ ឬកោសិកាសរសៃប្រសាទ ដោយធ្វើឲ្យពួកគេប្រាស្រ័យទាក់ទង ជាមួយគ្នាប្រកបដោយប្រសិទ្ធភាព ។

ប្រូតេអ៊ីនបណ្តាលឲ្យមានជំងឺ Parkinson នៅពេលវាមានសកម្មភាព មិនធម្មតា និងបង្កើតជាដុំៗ គេហៅថា Lewy bodies នៅខាងក្នុងកោសិកា កាយប្រាសាទបណ្តាលឲ្យពួកគេធ្វើការ មិនសូវមានប្រសិទ្ធភាពហើយនៅទីបំផុតនឹងស្លាប់ ។

រហូតមកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រមិនទាន់ដឹង ពីរបៀប ដែលវាដំណើរការជាធម្មតាទេ ដែលបានរារាំងការព្យាបាល។ លោកវេជ្ជបណ្ឌិត Giuliana Fusco អ្នកស្រាវជ្រាវមក ពីមហាវិទ្យាល័យ St Joh n’s University នៃសាកលវិទ្យាល័យ Cambridge បាននិយាយថា ការសិក្សានេះអាចដោះសោព័ត៌មាន បន្ថែមអំពីជំងឺសរសៃប្រសាទ ដែលចុះខ្សោយអាចធ្វើឲ្យ មនុស្សមិនអាចដើរ និងនិយាយបាន ។

ប្រសិនបើយើងចង់ព្យាបាល ញ័រសរសៃរសាច់ដុំ ដំបូងយើងចាំបាច់ត្រូវយល់ពីមុខងារ របស់អាល់ហ្វា – ស្យូមូន ។ ការស្រាវជ្រាវនេះ គឺជាជំហានសំខាន់ឆ្ពោះទៅរកគោលដៅនោះ។ មនុស្សជាង ១០ លាននាក់នៅទូទាំងពិភពលោក រស់នៅជាមួយជំងឺញ័រ សរសៃរសាច់ដុំ រួមមានតន្ត្រីករ Ozzy Osbourne តារាកំប្លែងលោក Billy Connolly និងតារាសម្តែង Michael J. Fox ត្រូវបានគេធ្វើរោគ វិនិច្ឆ័យឃើញថា មានអាយុ ២៩ ឆ្នាំ៕ ដោយ៖លី ភីលីព

Most Popular

To Top