បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្ស៊ី នឹងធ្វើការចូលរួមគ្នា ធ្វើសមយុទ្ធយោធាកងទ័ពជើងទឹកមួយ នៅក្នុងតំបន់ឈូងសមុទ្រឥណ្ឌាខាងជើង ក្នុងពេលឆាប់ៗនេះ។
ការអះអាងដែលត្រូវបានធ្វើឡើង ដោយមន្ត្រីយោធាជាន់ខ្ពស់ម្នាក់របស់អ៊ីរ៉ង់ បានបញ្ជាក់ទៀតថា សមយុទ្ធយោធានេះ នឹងអាចធ្វើឲ្យអ៊ីរ៉ង់អាចធ្វើការសាកល្បង នូវកម្លាំងយោធាជើងទឹករបស់ខ្លួន ដោយលើកឡើងថា ឧបករណ៍ទាំងយោធាបច្ចេកទេសបច្ចេកវិទ្យា
និងយុទ្ធសាស្ត្ររបស់ខ្លួន ពិតជាស្ថិតនៅក្នុងកម្រិត ដ៏ខ្ពស់មួយនៅពេលនេះ។
ប្រភពដដែល បានបញ្ជាក់ទៀតថា មន្ត្រីជាន់ខ្ពស់រូបនេះ គឺជាមេបញ្ជាការរង នៃកងកម្លាំងសម្របសម្រួលរបស់អ៊ីរ៉ង់ ដែលមានឈ្មោះថា Habibollah Sayyari ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលំអិតអ្វីបន្ថែម ក្រៅតែពីអះអាងថា គឺស្ថិតនៅក្នុងគោលបំណង ដើម្បីពង្រឹង
សន្តិសុខនៅក្នុងតំបន់ឈូងសមុទ្រ ភាគខាងជើងប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី