ឥណ្ឌា៖ ប្រព័ន្ធបណ្តាញផ្សព្វផ្សាយ សង្គមយក្សសហរដ្ឋអាមេរិកTwitter ត្រូវបានជាប់គាំង នៅក្នុងជម្លោះជាមួយរដ្ឋាភិបាលឥណ្ឌា បន្ទាប់ពីវាត្រូវបានគេបញ្ជា ឲ្យបិទគណនីដោយគាំទ្រ ដល់ការតវ៉ារបស់កសិករ ដែលកំពុងបន្ត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី លោកNarendra Modi បានទាមទារឲ្យបណ្តាញព័ត៌មានសង្គម ដកហូតគណនី និងប្រកាសចំនួនជាង ១១០០ ដែលបាននិយាយថា បានចោទប្រកាន់រដ្ឋបាល បានព្យាយាមបំផ្លាញកសិករ។ រដ្ឋមន្រ្តីក៏បានអះអាងបន្តទៀតថា គណនីមួយចំនួន ត្រូវបានគាំទ្រដោយគូប្រជែងប៉ាគីស្ថាន ឬប្រតិបត្តិការ ដោយអ្នកគាំទ្រចលនាបំបែកខ្លួន Sikh ។

ទោះបីជាវាបានផ្អាក គណនីរាប់រយជាបណ្តោះអាសន្ន កាលពីដើមសប្តាហ៍ក៏ដោយ Twitter បាននិយាយថា ខ្លួននឹងមិនយល់ព្រម ចំពោះការហាមឃាត់ទាំងស្រុងទេ ហើយបានអះអាងថា សកម្មភាពបែបនេះ នឹងប្រឆាំងនឹងច្បាប់ឥណ្ឌា។ ដោយពន្យល់ពីការសម្រេចចិត្តរបស់ខ្លួន នៅក្នុងការបង្ហោះ ប្លក់ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះ បាននិយាយថា វាគឺរក្សាគោលការណ៍របស់យើង ក្នុងការការពារការនិយាយការពារ និងសេរីភាពនៃការបញ្ចេញមតិ។

មិនមានគណនី ពីអង្គភាពសារព័ត៌មានអ្នកកាសែតសកម្មជន ឬអ្នកនយោបាយណាមួយ ត្រូវបានគេដកហូតឡើយ ហើយមានតែផ្នែកមួយ នៃគណនីត្រូវបានកំណត់អត្តសញ្ញាណ ដោយរដ្ឋាភិបាលឥណ្ឌាប៉ុណ្ណោះ ត្រូវបានដកហូត នៅក្នុងប្រទេសឥណ្ឌាតែប៉ុណ្ណោះ ចំណែកគណនីនៅតែបន្តមាន នៅក្នុងប្រទេសដទៃទៀត៕ ដោយ៖លី ភីលីព
