ព័ត៌មានអន្តរជាតិ

កងទ័ពអ៊ីរ៉ង់ ធ្វើតេស្ដមីស៊ីលឆ្លាតវៃ មានសមត្ថភាព វាយប្រហារខ្ពស់ ក្នុងរយៈចម្ងាយ ៣០០គីឡូម៉ែត្រ

តេអេរ៉ង់ ៖ មេបញ្ជាការកងទ័ពជើងគោក កងទ័ពអ៊ីរ៉ង់ លោក Kiomars Heidari បានឲ្យដឹងថា កងទ័ពអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យបានសាកល្បង មីស៊ីលឆ្លាតវៃថ្មីមួយ ដែលមានសមត្ថភាព វាយប្រហារក្នុងរយៈចម្ងាយ ៣០០ គីឡូម៉ែត្រ យ៉ាងមានប្រសិទ្ធភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

ទីភ្នាក់ងារព័ត៌មាន Tasnim បានចុះផ្សាយថា អង្គភាពមីស៊ីលនៃកម្លាំងមូលដ្ឋាន បានសាកល្បងមីស៊ីលរយៈចម្ងាយមធ្យម ដើម្បីវាយតម្លៃភាពត្រឹមត្រូវ និងថាមពលរបស់វា។

លោក Kiomars Heidari បានលើកឡើងថា មីស៊ីលនេះអាចត្រូវបានបាញ់ នៅក្នុងលក្ខខណ្ឌអាកាសធាតុផ្សេងៗគ្នា ដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម ហើយវាអាចវាយប្រហារគោល ដៅដោយមានភាពត្រឹមត្រូវបំផុត។

ការសាកល្បងមីស៊ីលរយៈចម្ងាយ មធ្យមប្រភេទថ្មី នេះរបស់អ៊ីរ៉ង់ ធ្វើឡើងក្នុងពេលដែលប្រទេសនេះ កំពុងមានភាពតានតឹង ជាមួយអាមេរិក និងដៃគូសម្ព័ន្ធមិត្ដ និងការជាប់គាំងក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ហើយក៏ជាការបង្ហាញនូវ សមត្ថភាពការពារជាតិ របស់អ៊ីរ៉ង់ផងដែរ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top