អតីតអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិលោក បាន គីមូន បានមកសែនផ្នូរដូនតាត្រកូល បាន (សរសេរជាវៀតណាមថា Phan) ដល់រដ្ឋធានីហាណូយ ប្រទេសវៀតណាម កាលពីឆ្នាំ២០១៥។ ការមកសែនផ្នូរនេះ ធ្វើឡើងកំឡុងពេល ដែលលោកទស្សនកិច្ចនៅវៀតណាម កាលពីខែឧសភា ឆ្នាំ២០១៥ តែរឿងនេះ បែកធ្លាយនៅក្នុងខែតុលា ៥ខែក្រោយមក។
អ្នកការទូតជនជាតិកូរ៉េរូបនេះ បានមកគោរពអ្នកគ្រប់គ្នា នៅកន្លែងតម្កល់ផ្លាកព្រលឹងសាច់ញាតិត្រកូល បាន ហើយអុជធូប និងថតរូបជាមួយអ្នករាល់គ្នា នេះបើតាមសារព័ត៌មានវៀតណាម Than Nien។ លោកក៏បានសរសេរនូវចំណារមួយដែរ ដោយលោកបង្ហាញពីក្ដីគោរពរបស់លោកចំពោះគ្រួសារត្រកូល បាន ហើយប្ដេជ្ញាស្ដាប់តាមដំបូន្មានរបស់ដូនតា។
គ្រួសារត្រកូល បាន បានជូន សៀវភៅកំណត់ត្រាប្រវត្តិសាស្ត្រ និយាយពីច្បាប់ទម្លាប់របស់រាជវង្សនៃវៀតណាម ដែលកត់ត្រាដោយបញ្ញវន្តសម័យរាជវង្សង្វៀន ដែលជាដូនតាត្រកូល បាន ឈ្មោះថា បាន ហ្វីអ៊ិច។
លោក បាន គីមូន បានបម្រើការជាអគ្គលេខាធិការ អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦។ រឿងរ៉ាវពូជពង្សពីវៀតណាមរបស់លោក ត្រូវបានគេជជែកដេញដោល ដោយសារមិនមានកំណត់ត្រាថា ត្រកូល បាន ណាមួយទេ ដែលចំណាកស្រុកទៅកូរ៉េ។
មតិមួយបានលើកឡើងថា លោកបាន គីមូន អាចជាអ្នកជំនាន់ក្រោយ របស់កូនចៅអ្នកប្រាជ្ញ បាន ហ្វីអ៊ិច ដែលចំណាកស្រុក អំឡុងការឡើងកាន់អំណាច របស់រាជវង្សង្វៀន ដោយសារតែត្រកូល បាន ធ្លាប់ធ្វើការឲ្យរាជវង្សតៃសឺន ដែលជាសត្រូវរបស់ ង្វៀន៕ ប្រភព៖ sabay