បរទេស៖ មន្ត្រីអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីស្រាអែល ទើបបានលុបចោលការចូលរួម ក្នុងពិធីពិព័រណ៍ការពារជាតិដ៏ធំមួយ នៅសហភាពអារ៉ាប់រួម នាសប្ដាហ៍ក្រោយនេះ ដោយសារតែបម្រាម លើការធ្វើដំណើរតាមអាកាស ព្រោះតែជម្ងឺកូវីដ១៩។
ក្រុមហ៊ុនការពារជាតិអ៊ីស្រាអែល ចំនួន១២ក្រុមហ៊ន នឹងត្រូវចូលរួម ក្នុងពិធីពិព័រណ៍ការពារជាតិ IDEX នោះ នៅក្នុងទីក្រុងអាប៊ូ ដាប៊ី នាថ្ងៃទី២១ដល់ថ្ងៃទី២៥ ខែកុម្ភៈ ដែលនេះជាព្រឹត្តិការណ៍លើកដំបូងស ម្រាប់ប្រទេសទាំងពីរ ដែលទើបបានបង្កើត ចំណងមិត្តភាពផ្លូវការ កាលពីខែកញ្ញាឆ្នាំមិញនេះ។

ប៉ុន្តែមន្ត្រីមកពីក្រសួងការពារជាតិ និងក្រសួងសហប្រតិបត្តិការ ក្នុងតំបន់របស់ប្រទេសអ៊ីស្រាអែល បាននិយាយថា ផែនការនោះត្រូវបានលុបចោល ដោយពួកគេលើកឡើង ពីបម្រាមគោចរ តាមការធ្វើដំណើរផ្លូវអាកាសអន្តរជាតិ របស់អ៊ីស្រាអែល កាលពីថ្ងៃទី២៦ ខែមករា ដែលនៅតែមានប្រសិទ្ធភាពជាធរមាន។
គួរបញ្ជាក់ថា ករណីឆ្លងជម្ងឺកូវីដ១៩ដំបូង នៅក្នុងប្រទេសអ៊ីស្រាអែល គឺត្រូវបានបញ្ជាក់ាកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅពេលដែលស្ត្រីម្នាក់ ត្រូវឃើញវិជ្ជមាន សម្រាប់មេរោគកូរ៉ូណា នៅមជ្ឈមណ្ឌលពេទ្យSheba Medical Center៕ ប្រែសម្រួល៖ប៉ាង កុង
