ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជូនយាននាំស្បៀង ទៅកាន់ស្ថានីយ អវកាសអន្តរជាតិ

ម៉ូស្គូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា យានអវកាសនាំស្បៀង ដែលមានឈ្មោះថា Progress MS-16 របស់ប្រទេសរុស្ស៊ី បានដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ សម្រាប់ស្ថានីយអវកាសអន្តរជាតិ (ISS)ដែលបានបាញ់បង្ហោះឡើង ដោយគ្រាប់រ៉ុក្កែត Soyuz-2.1a នៅថ្ងៃចន្ទនេះ ។ សារជីវកម្មអវកាសរដ្ឋរបស់រុស្ស៊ី ឈ្មោះថា Roscosmos បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយ ។

Roscosmos បានដាក់នៅក្នុងសេចក្តីប្រកាសមួយថា គ្រាប់រ៉ុក្កែត បានបាញ់បង្ហោះឡើង នៅវេលាម៉ោង៧និង៤៥នាទីព្រឹក ម៉ោងនៅម៉ូស្គូ ត្រូវនឹងម៉ោង០៤និង៤៥នាទី ម៉ោងសកល ពីមជ្ឈមណ្ឌលបង្ហោះយាន Baikonur Cosmodrome នៅ Kazakhstan ។

យាននាំស្បៀង បានដឹកដែលមានទម្ងន់ប្រេងឥន្ធនៈ ៦០០គីឡូក្រាម ទឹក៤២០លីត្រ ឧស្ម័នចំនួន៤០,៥គីឡូក្រាម និងឧបករណ៍ និងសម្ភារៈផ្សេងៗទៀតចំនួន១.៤០០គីឡូក្រាម ។

យានអវកាស បានកំណត់ថា នឹងដល់ស្ថានីយអវកាសអន្តរជាតិ ក្នុងរយៈពេល០២ថ្ងៃ ដែលធ្វើការផ្តាច់ខ្លួនចេញ តាមការគ្រោងទុក នៅថ្ងៃទី១៧ ខែកុម្ភៈ នៅវេលាម៉ោង៩និង២០នាទីព្រឹក ម៉ោងនៅម៉ូស្គូ ត្រូវនឹងម៉ោង០៦និង២០នាទីម៉ោងសកល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top