ព័ត៌មានអន្តរជាតិ

Apple និង Nissan បរាជ័យ​កិច្ចពិភាក្សា ផលិតរថយន្តអគ្គិសនី ដោយសារសម្រេចយក ម៉ាកយីហោមិនត្រូវគ្នា

បរទេស៖បើយោងតាមការចេញផ្សាយរបស់ the Financial times បានឲ្យដឹងថាក្រុមហ៊ុនផលិតរថយន្ត Nissan និងក្រុមហ៊ុនផលិតស្មាតហ្វូន Apple ពិតជា
បានបើកកិច្ចពិភាក្សាគ្នាមែនអំពីការអភិវឌ្ឍរថយន្តបើកបរដោយស្វ័យប្រវត្តិក្នុងពេលថ្មីៗនេះ។

ប៉ុន្តែប្រភពដដែលបានឲ្យដឹងទៀតថាកិច្ចពិភាក្សាមិនបានបន្តឡើយដោយសារតែ Apple និង Nissan មិនបានឈានទៅដល់ការយល់ព្រមគ្នាលើករណីមួយចំនួនជាពិសេស
គឺម៉ាកយីហោរបស់រថយន្តថ្មីដែលអាចផលិតបាននោះតែម្តង។

កន្លងមកផងដែរក្រុមហ៊ុនផលិតថយន្តរបស់កូរ៉េខាងត្បុង Hyundai បានបដិសេធថាខ្លួនមិនបានបើកកិច្ចចរចាគ្នាណាមួយជាមួយនឹង Apple អំពីកិច្ចការងារផលិតថយន្ត
អគ្គិសនីនោះទេ។

កិច្ចពិភាក្សារវាង Nissan និង Apple បានធ្វើឡើងប៉ុន្មានខែប៉ុណ្ណោះប៉ុន្តែមិនបានបន្តក្នុងរយៈពេលយូរឡើយដោយសារតែ Apple ចង់បានយីហោរថយន្តជារបស់ខ្លួនដែលមានន័យថា
Nissanនឹងចាំបាច់ក្នុងការផលិតតែទៅលើផ្នែករឹងនិងបច្ចេកវិទ្យាមួយចំនួនទៀតប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top