ព័ត៌មានអន្តរជាតិ

លោក Erdogan៖អាមេរិក គំាំទ្រពួកសកម្មប្រយុទ្ធ ដែលសម្លាប់កងកម្លាំង តួកគីនៅអ៊ីរ៉ាក់

បរទេស ៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃចន្ទនេះ បានចោទប្រកាន់ សហរដ្ឋអាមេរិក ពីបទគាំទ្រដល់ពួកសកម្ម ប្រយុទ្ធឃឺដ ដែលទីក្រុងអង់ការ៉ានិយាយថា បានសម្លាប់តួកគីចំនួន១៣នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង និងបានបន្ថែមថា សេចក្តីថ្លែងការណ៍ ថ្កោលទោសរបស់អាមេរិក គឺជារឿងកម្លែង ។

តាមសេចក្តីរាយការណ៍ លោក Tayyip Erdogan បាននិយាយប្រាប់អ្នកគាំទ្របក្ស AK Party ថា សេចក្តីថ្លែងការណ៍សហរដ្ឋអាមេរិក បានបង្ហាញថា ខ្លួនគាំទ្រដល់ពួក PKK និងកងកម្លាំងឃឺដស៊ីរី YPG ដែលទីក្រុងអង់ការ៉ាចាត់ថា ជាក្រុមបំបែកខ្លួនពីពួក PKK ។

ប្រទេសតួកគី បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញនេះថា ពួកសកម្មប្រយុទ្ធមកពីបក្ស ពលករឃឺដខុសច្បាប់ ដែលហៅកាត់ថា PKK បានសម្លាប់ជនជាតិតួកគីចំនួន១៣នាក់ ដែលរួមមានទាំងបុគ្គលិកយោធា និងប៉ូលិស ស្របពេលធ្វើប្រតិបត្តិការយោធា ប្រឆាំងក្រុមនោះ ។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា
ខ្លួនថ្កោលទោសចំពោះការសម្លាប់ ប្រសិនបើសេចក្តីរាយការណ៍ ដែលថា ពួក PKK ជាអ្នកប្រព្រឹត្ត ត្រូវបានបញ្ជាក់៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top