បរទេស ៖ កងទ័ពរបស់ប្រទេសស៊ីរី បាននិយាយនៅថ្ងៃចន្ទនេះថា ប្រព័ន្ធការពារដែន អាកាសរបស់ប្រទេស បានស្ទាក់រារាំងភាព គឃ្លើនរបស់អ៊ីស្រាអែល លើទីក្រុងដាម៉ាស់ ដោយនោះជាដំណើរបង្កើន ការវាយប្រហារដ៏ថ្មីបំផុត លើគោលដៅអ៊ីរ៉ង់ នៅខាងក្នុងប្រទេស ក្នុងរយៈពេលជាងពីរខែកន្លងទៅ ។
យោងតាមមន្ត្រីនាំពាក្យមួយរូប បានឲ្យដឹងថា យោធាអ៊ីស្រាអែល ដែលបានចាប់ផ្តើមសមយុទ្ធចម្បាំង របស់កងទ័ពអាកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅតាមព្រំដែនភាគខាងជើង ប្រទេសនោះ បាននិយាយថា ខ្លួនមិនបានផ្តល់សេចក្តីអត្ថាធិប្បាយ លើសេចក្តីរាយការណ៍បរទេសនោះទេ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពស៊ីរីបាននិយាយដូច្នេះថា “ប្រព័ន្ធការពារដែនអាកាសរបស់យើង កំពុងតែបន្តទប់ស្កាត់ការវាយប្រហារមីសីលអ៊ីស្រាអែល នៅពីលើរដ្ឋធានី” ។
គួរបញ្ជាក់ថា មន្ត្រីរបស់ប្រទេស អ៊ីស្រាអែល នាពេលថ្មីៗនេះ បានទទួលស្គាល់ថា កំពុងតែធ្វើការវាយប្រហារ នៅក្នុងប្រទេសស៊ីរីពិតមែន ក្នុងគោលបំណងបញ្ចប់វត្តមាន យោធារបស់ទីក្រុងតេអេរ៉ង់ នៅក្នុងទឹកដី នៃប្រទេសស៊ីរី៕ ប្រែសម្រួល៖ប៉ាង កុង