ព័ត៌មានអន្តរជាតិ

ណាសា ៖ អាចម៍ផ្កាយ អាចបង្កគ្រោះថ្នាក់ មានកម្ពស់ជាង២ដង នៃអគារ Burj Khalifa ជាអគារខ្ពស់ជាងគេបំផុត នៅលើពិភពលោក នឹងហោះកាត់ផែនដី កាលពីខែក្រោយ

អាមេរិក ៖ អង្គការអវកាសណាសា បានប្រាប់ឲ្យដឹងថា អាចម៍ផ្កាយដែលមានកម្ពស់ ជាងទ្វេដងនៃកម្ពស់អាគារខ្ពស់បំផុត របស់ពិភពលោក នឹងត្រូវឆ្លងកាត់ផែនដី នៅខែមីនា ហើយត្រូវបានគេដាក់ឈ្មោះថា វត្ថុមានសក្តានុពលផ្តល់គ្រោះថ្នាក់បំផុត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អាចម៍ផ្កាយដែលមានឈ្មោះថា 231937 (2001 FO32)ទំនងជាមិនបុកនឹងផែនដីទេ ព្រោះវានឹងស្ថិតនៅចម្ងាយ ១,២ លានម៉ាយពីភពផែនដី ពោល គឺឆ្ងាយជាងព្រះច័ន្ទ ៥ ដង។ ទោះយ៉ាងណាណាសា ចាត់ទុកជាផ្ទាំងអវកាសណា ដែលកើតឡើងក្នុងចម្ងាយ ៩៣ លានម៉ាយល៍ នៃយើងស្ថិតនៅជិតផែនដី មានចម្ងាយ ៣ ភាគ ៤ នៃចម្ងាយ ១២០ លានម៉ាយ ទៅភពព្រះអង្គារ ។

វានឹងត្រូវបានគេដាក់ស្លាកសញ្ញាថា គ្រោះថ្នាក់បំផុត ព្រោះវាអាចនឹងប៉ះពាល់ដល់ភពផែនដី នៅពេលណាមួយនាអនាគត នៃប្រព័ន្ធព្រះអាទិត្យ ។ អាចម៍ផ្កាយលេខ 231937 គឺជាផ្ទាំងថ្មអវកាសធំបំផុត ត្រូវចូលមកជិតផែនដីនៅឆ្នាំនេះ ហើយស្ថិតនៅចម្ងាយ ១,៧ គីឡូម៉ែត្រគឺធំជាងទ្វេដងនៃអគារខ្ពស់បំផុត នៅលើផែនដីគឺ Burj Khalifa ។
យើងអាចមើលឃើញអាចម៍ផ្កាយ តាមរយៈកែវយឹតពន្លឺព្រះអាទិត្យទំហំ ៨ អ៊ីញ បន្ទាប់ពីថ្ងៃលិចនាថ្ងៃទី២១ ខែមីនាដោយក្រឡេកមើលខាងលើ ជើងមេឃខាងត្បូង ។
អាចម៍ផ្កាយនេះ ត្រូវបានរកឃើញដំបូងកាលឆ្នាំ ២០០១ ដោយកាំរស្មីកែវយឹតនៅញូម៉ិកស៊ិក ជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវLincoln Near-Earth Asteroid Research (LINEAR)។
គម្រោង MIT ត្រូវបានផ្តល់មូលនិធិដោយកងទ័ពអាកាស សហរដ្ឋអាមេរិក និងអង្គការណាសាហើយ វាបានរកឃើញផ្ទាំងអវកាស នៅថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០០១ ហើយបានស្ថិតនៅក្រោមការសង្កេតចាប់តាំងពីពេលនោះមក ៕ដោយ៖លី ភីលីព

Most Popular

To Top