ព័ត៌មានអន្តរជាតិ

ធូលី នៃភពស្រដៀងផែនដី បានងាប់សង្កេតឃើញ ក្នុងបរិយាកាស នៃភពតឿ ជាស្នូល នៃផ្កាយស្លាប់ប្រៀបធៀប ទៅនឹងព្រះអាទិត្យ របស់យើង

អាមេរិក ៖ ធូលីនៃភព ដែលមានសម្បកស្រដៀង នឹងផែនដី និងភពព្រះអង្គារ ត្រូវបានគេរកឃើញ ក្នុងបរិយាកាស នៃភពតឿនៅក្បែរនោះ បានដុតបំផ្លាញ កាលពី១០ ពាន់លានឆ្នាំមុនធ្វើឲ្យពួកវាចាស់ ជាងគេដោយគេស្គាល់ នៅក្នុងកាឡាក់ស៊ី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមមួយមកពី សាកលវិទ្យាល័យ Warwick បានរកឃើញស្រទាប់ខាងក្រៅផ្ទុក នូវកម្ទេចកម្ទីថ្ម រហូតដល់ទៅ ៣០០,០០០ ហ្គីតាតុន ក្នុងនោះរួមមាន លីចូមរហូតដល់ ៦០ ជីហ្គាតាតុន និងប៉ូតាស្យូម ៣០០០ ជីហ្គាទីន ។ ក្រុមអ្នកស្រាវជ្រាវ ក៏បានរកឃើញដាននៃ សូដ្យូម និងកាល់ស្យូមបង្ហាញថា អដ្ឋិធាតុបានមកពីភព ដែលងាប់មានសម្បកស្រដៀង នឹងអ្វីដែលត្រូវបានរកឃើញ នៅលើផែនដី និងភពព្រះអង្គារ ។

មិនត្រឹមតែជារបកគំហើញដំបូងទេ ដោយក្រុមតារាវិទូបានមើលឃើញសម្បកផែនដីក្នុងបរិយាកាស នៃភពតឿពណ៌ស ប៉ុន្តែវាក៏បានបង្ហាញថា ប្រព័ន្ធព្រះអាទិត្យដូចជាពួកយើង មានអាយុកាលរាប់ពាន់លានឆ្នាំហើយ ។ ភពតឿពណ៌សបង្កើត បន្ទាប់ពីផ្កាយ ដូចជាព្រះអាទិត្យរបស់យើង បានអស់ឥន្ធនៈនុយក្លេអ៊ែរ របស់ពួកគេ ។

នៅចុងបញ្ចប់ នៃការឆេះនុយក្លេអ៊ែររបស់វា ផ្កាយបានបណ្តេញចេញនូវសម្ភារៈខាងក្រៅ របស់វាភាគច្រើនបង្កើត ជាណុបបាណាជាសែលឧស្ម័ន និងធូលី ៕ដោយ៖លី ភីលីព

Most Popular

To Top