ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ រកឃើញការផ្លាស់ប្តូរ ហ្សែនតែមួយអាចបំបែក មនុស្សសម័យ ទំនើបពីជំនាន់មុន

កាលីហ្វ័រញ៉ា ៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការផ្លាស់ប្តូរហ្សែនតែមួយ នៅក្នុងខួរក្បាល របស់មនុស្សសម័យទំនើប អាចជាអ្វីទាំងអស់ ដែលបំបែកយើងពីបងប្អូនជីដូន ឬមនុស្សសម័យបុរាណ “Neanderthal” មួយរបស់យើង ដែលជិតផុតពូជ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវបាន ធ្វើការប្រមូលផ្ដុំភាពខុសគ្នារវាងហ្សែន របស់មនុស្សសម័យទំនើបចម្រុះ និងរបស់បងប្អូនជីដូនមួយ ដែលបានស្លាប់ជាយូរមកហើយ គឺNeanderthals និង Denisovans។ ពួកគេបានរកឃើញហ្សែន ចំនួន ៦១ ខុសគ្នាជាមួយនឹងមួយគឺ NOVA1 ជាកូនសោរសម្រាប់ធ្វើឲ្យយើងក្លាយ ជាមនុស្សសម័យទំនើប ពីព្រោះវាជះឥទ្ធិពលលើហ្សែនដទៃទៀត ក្នុងកំឡុងពេលអភិវឌ្ឍខួរក្បាលដំបូង ។

ក្រុមអ្នកស្រាវជ្រាវបានប្រើរបកគំហើញនេះ ដើម្បីបង្កើតខួរក្បាលតូចមួយ ដែលធ្វើត្រាប់តាមគំនិត Neanderthal ជាមួយនឹងកោសិកាដើម។ នេះអាចឲ្យពួកគេបង្កើតការប្រៀបធៀប ដោយផ្ទាល់ជាមួយមនុស្សសម័យទំនើប។ ពួកគេបានរកឃើញថា សរីរាង្គ នៃខួរក្បាលមានមុខងារ ‘Neander thal-ized’ មើលទៅខុសគ្នាឆ្ងាយពីមនុស្សសម័យទំនើបមានរាងខុសគ្នា និងមុខងារប្រូតេអ៊ីនខុសគ្នា ។

ក្រុមមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ California San Diego School បានពន្យល់ថា ការផ្លាស់ប្តូរហ្សែន តែមួយអាចពន្យល់ពីសមត្ថភាពទំនើបក្នុង ឥរិយាបថសង្គមភាសាការសម្របខ្លួន ការច្នៃប្រឌិត និងការប្រើប្រាស់បច្ចេកវិទ្យា ។

សម្រាប់ការសិក្សាអ្នកស្រាវជ្រាវ រួមទាំងអ្នកស្រាវជ្រាវឈានមុខលោក Alysson R. Muotri ស្វែងយល់ដើម្បីឲ្យខួរក្បាលមនុស្ស វិវត្តនិងខុសគ្នាពីសាច់ញាតិដែលផុតពូជរបស់យើង។ ការសិក្សាអំពីការវិវត្តន៍ពឹង ផ្អែកយ៉ាងខ្លាំង ទៅលើឧបករណ៍២ គឺហ្សែន និងការវិភាគហ្វូស៊ីលស្វែង យល់ពីរបៀបប្រភេទសត្វផ្លាស់ប្តូរតាមពេលវេលា ៕ដោយ៖លី ភីលីព

Most Popular

To Top