តូរ៉ុនតូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា ព្យុះរដូវរងារ បាននឹងកំពុងវាយប្រហារ មកលើក្រុងតូរ៉ុនតូ ប្រទេសកាណាដា ។
ព្រិលបានធ្លាក់ចុះមកលើដងផ្លូវនានា នៅក្នុងក្រុង តូរ៉ុនតូ អ៊ុងតារីយ៉ូ ប្រទេសកាណដា កាលពីថ្ងៃទី១៦ ខែកុម្ភៈម្សិលមិញនេះ ។
វាជាព្យុះរដូវរងារ ដែលបានកើតឡើងនៅក្រុងតូរ៉ុនតូ និងជុំវិញបរិវេណ នៃតំបន់ជាច្រើនទៀតកាលពីថ្ងៃអង្គារ ។
គេឃើញពលរដ្ឋជាច្រើន បានដើរលើដងផ្លូវ ជាមួយនឹងសម្លៀកបំពាក់ក្រាស់ៗ ដែលទប់នឹងធាតុត្រជាក់ពីចំណាយព្រិល ដែលធ្លាក់ពីលើមេឃចុះមកដី និងកកពាសពេញដងវិថីនានា នៅក្នុងទីក្រុងនេះ ។
ទិដ្ឋភាពនៃព្រិល បានកករាយប៉ាយពាសពេញផ្លូវ នៅក្នុងទីក្រុងនៃប្រទេសកាណាដា ។
គ្រាដែលមានព្រិលធ្លាក់លើដងផ្លូវនេះដែរ បង្កការកកស្ទះដល់ចរាចរណ៍ទៅមក របស់ពលរដ្ឋនៅក្នុងក្រុងនេះផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា