ព័ត៌មានអន្តរជាតិ

វៀតណាម បិទតំបន់មួយ ដែលមានពលរដ្ឋ ២លាននាក់រស់ នៅក្រោយផ្ទុះកូវីដសាជាថ្មី

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបាងកកប៉ុស្តិ៍ នៅល្ងាចថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសវៀតណាម បានដាក់ការប្រកាសអាសន្ន នៅក្នុងតំបន់មួយ របស់ខ្លួនចាប់ពីថ្ងៃអង្គារ ទៅក្រោយរកឃើញមានករណីផ្ទុះកូវីដសាជាថ្មីនៅទីនោះ។

ខេត្តភាគខាងជើង Hai Duong ដែលមានពលរដ្ឋរស់ នៅប្រមាណជា២លាននាក់ នឹងត្រូវបិទមិនឲ្យពលរដ្ឋ ចាកចេញពីផ្ទះឡើយរយៈពេល១៥ ថ្ងៃនេះបើយោងតាមការ ប្រកាសរបស់ទីភ្នាក់ងារ រដ្ឋនៅថ្ងៃនេះដើម្បអីាចគ្រប់គ្រង ស្ថានការណ៍នេះឡើងវិញ។

គួរឲ្យដឹងដែរថា គិតចាប់តាំងតែពីចុងខែមករា មកប្រទេសវៀតណាម បានប្រកាសរកឃើញករណីឆ្លង ក្នុងសហគមន៍សរុបដល់ទៅ៦៣៧ករណី ដែលក្នុងនោះមានប្រមាណជា៤៦១ករណី ដែលមានប្រភពនៅ ក្នុងខេត្ត Hai Duong នេះ។

គួរឲ្យដឹងដែរថា បម្រាមនោះនឹងហាមប្រាម មិនឲ្យពលរដ្ឋក្នុងការចាកចេញ ពីផ្ទះរបស់គេឡើយលើកលែង តែករណីក្នុងការធ្វើដំណើរទៅទិញ ម្ហូបអាហារឬថ្នាំបង្ការឬការងារ នៅតាមទីតាំងសំខាន់ៗ មួយចំនួនទៀត ដែលមិនបានតំរូវ ឲ្យមានការបិទប្រតិបត្តិការ នេះបើយោងតាមការបញ្ជាក់បន្ថែម របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Suc Khoe Doi Song៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top