បរទេស ៖ នៅថ្ងៃពុធនេះសិង្ហបុរីបានធ្វើការ ប្រកាសបង្ហាញជាផ្លូវ នូវទំហំនាំចេញរបស់ខ្លួន កាលពីក្នុងខែមករាដែលអាចឲ្យយើងដឹង បានថាមានចំនួនកើនឡើង ខ្លាំងដល់ទៅ 12.8 ភាគរយ ធៀបទៅនឹងតួលេខ ដែលខ្លួនទទួលបានទាបបំផុត កាលពីឆ្នាំទៅ។
ផលិតផលសំខាន់ៗ ដែលបាននាំចេញមានដូចជាម៉ាស៊ីនធំៗ គិមីឥន្ធនៈនិងផលិតផល អេឡិកត្រូនិក ជាដើមផង ។ អត្រាកើនឡើងនេះមានសន្ទុះខ្លាំងបំផុត គិតចាប់តាំង តែពីខែមិថុនាឆ្នាំ 2020 មកហើយវាមានចំនួន ជាក់ស្តែងលើសការរំពឹងទុក ដោយក្រុមអ្នកសេដ្ឋកិច្ចវិទូ ដល់ទៅ 2 ដង ដែលពួកគេធ្លាប់ព្យាករណ៍ ត្រឹមតែ 5.4 ភាគរយប៉ុណ្ណោះ ។
អត្រាកើនឡើង គិតផ្អែកទៅលើ ខែចាស់និងខែថ្មីវិញគឺខែមករា មានការកើនឡើង 7 ភាគរយធៀប ទៅនឹងខែធ្នូពោល គឺប្រមាណជា 15.4 ពាន់លានដុល្លារ ខណៈដែលកាលពីខែធ្នូ សិង្ហបុរីនាំចេញមានការកើនឡើង 4.8 ភាគរយប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី