ព័ត៌មានអន្តរជាតិ

យន្តហោះចារកម្ម និងនាវាតាមដាន មីស៊ីល អាមេរិកដាក់ពង្រាយ នៅក្បែរកូរ៉េខាងជើង

បរទេស ៖ យន្តហោះចារកម្មមួយគ្រឿង និងនាវាតាមដានមីស៊ីល សហរដ្ឋអាមេរិកមួយគ្រឿង តាមសេចក្តីរាយការណ៍ បានធ្វើបេសកកម្មស៊ើបការណ៍ នៅលើដែនទឹក ដែលស្ថិតនៅចន្លោះឧបទ្វីបកូរ៉េ និងប្រទេសចិនភាគឦសាន ស្របពេលសហរដ្ឋអាមេរិក នៅតែការពារសម្រាប់ ការបង្កហេតុកូរ៉េខាងជើង ។

ប្រភពយោធាកូរ៉េខាងត្បូង បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន News 1 ថា យន្តហោះអាមេរិក RC-135S Cobra Ball មួយគ្រឿង បានធ្វើការហោះហើរពីលើសមុទ្រខាងលិច ដែលគេស្គាល់ផងដែរថា សមុទ្រលឿង កាលពីថ្ងៃទី០៣ ខែកុម្ភៈ នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន។

គួរបញ្ជាក់ថា យន្តហោះ Cobra Ball នេះ កាលពីមុន ធ្លាប់ត្រូវបានបញ្ជូនពីមូលដ្ឋាន កងទ័ពអាកាស Kadena នៅអូគីណាវ៉ា ប្រទេសជប៉ុន ហើយភ្នាក់ងារតាមដាន ការហោះហើរលើអនឡាញ នៅក្នុងខែកញ្ញា បានបង្ហាញឲ្យឃើញយន្តហោះនោះ ហោះពីលើសមុទ្រលឿង ស្ថិតនៅក្បែរទឹកដីចិនភាគខាងជើង។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក ក៏បានបញ្ជូននាវា USNS Howard O. Lorenzen ទៅកាន់សមុទ្រខាងលិច ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ ដោយនាវានោះមានបំពាក់ដោយប្រព័ន្ធរ៉ាដា X-band និង S-band ដែលអាចឃ្លាំមើល និងតាមដានការបាញ់មីស៊ីលផ្លោងនៅក្នុងតំបន់ ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top