អាមរិក ៖ ពិភពលោកថ្មីទាំងមូលក្នុងដៃលោកអ្នក បន្ទាប់ពីតារាវិទូបង្កើតផែនទីរាបស្មើរ ដែលត្រឹមត្រូវបំផុត មិនធ្លាប់មានដោយមាន២ជ្រុង និងមូលដែលអនុញ្ញាត ឲ្យអ្នកប្រើប្រាស់គ្រាន់តែក្រឡេក មើលលើផែនដីទាំងមូល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមមួយមកពីសាកលវិទ្យាល័យ ព្រីនស្តុនបានចែករម្លែកផែនទីពិភពលោកថ្មី មួយមិនត្រូវបានបង្ខូចទ្រង់ទ្រាយ ដោយសារតែវាមាន២ជ្រុង និងមូលប្រហាក់ប្រហែល នឹងកំណត់ត្រាសូរស័ព្ទ ។ ផែនទីអាចបង្ហាញអឌ្ឍគោលខាងកើត និងខាងលិចនៅសង្ខាង ឬអឌ្ឍគោលខាងជើង និងខាងត្បូងដែលធ្វើឲ្យខ្សែ អេក្វាទ័ររត់ជុំវិញគែម ។
ផែនទីទ្វេដងបង្រួមអប្បបរមា រាល់ការបម្ភាន់ផែនទី ៦ ប្រភេទបង្ហាញពីអង់តាក់ទិក និងអូស្រ្តាលី ឲ្យបានត្រឹមត្រូវជាងផែនទី ឯទៀតរួមជាមួយចម្ងាយឆ្លងកាត់មហាសមុទ្រ និងប៉ូលវាក៏ងាយស្រួលវាស់ផងដែរ ។ លោកJ. Richard Gott សាស្រ្តាចារ្យផ្នែកតារាសាស្ត្រ នៅព្រីនស្តុនបានមានប្រសាសន៍ថា ផែនទីរបស់យើងពិត ជាដូចផែនដីជាងផែនទី រាបស្មើដទៃទៀត ។
ដើម្បីមើលពិភពលោកទាំងមូល អ្នកត្រូវបង្វិលវា ហើយមើលផែនទីថ្មី របស់យើងអ្នកត្រូវត្រឡប់វាទៅ ។ អ្នកធ្វើផែនទីបានធ្វើការយូរ មកហើយក្នុងការបង្កើតផែនទីល្អ ឥតខ្ចោះដែលតម្រូវឲ្យមានការ បង្ខូចទ្រង់ទ្រាយតិចតួចបំផុត ។ ទោះបីជាទីតាំងនៃប្រទេសនីមួយៗ អាចត្រឹមត្រូវក៏ដោយ ក៏ទំហំនៃការលក់ត្រូវបានបិទ ។
ផែនទីភាគច្រើនបង្ហាញថា អាមេរិកខាងជើងមានទំហំធំជាងទ្វីបអាហ្រ្វិក ខណៈអាឡាស្កាធំជាងម៉ិកស៊ិក និងចិនហាក់ដូចជា តូចជាងហ្គ្រីនឡិន ។ ការបង្ខូចទ្រង់ទ្រាយគឺ ជាលទ្ធផលនៃការព្យាករ Mercator ជាផែនទីត្រូវបានគេមើលឃើញថា ភាគច្រើនព្យួរនៅថ្នាក់រៀន និងលើសៀវភៅ អត្ថបទ ត្រូវបានបង្កើត ឡើងក្នុងឆ្នាំ ១៥៩៦ ដើម្បីជួយនាវិករុករកពិភពលោក ៕ដោយ៖លី ភីលីព