អាមេរោគ៖ ការសិក្សាថ្មីមួយបានបង្ហាញថា ការជួញដូរសត្វព្រៃខុសច្បាប់ សម្រាប់យកទៅសត្វចិញ្ចឹម ឱសថបុរាណ និងអាហារប្រណីត កំពុងជំរុញឲ្យមានការធ្លាក់ចុះជាង ៦០ភាគរយភាពសម្បូរបែបនៃប្រភេទសត្វ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវអន្តរជាតិ រួមទាំងអ្នកជំនាញ មកពីសាកលវិទ្យាល័យ Sheffield បានធ្វើការវិភាគមេតា ពីពាណិជ្ជកម្មសត្វព្រៃពីការសិក្សាចំនួន ៣១ ។ ពួកគេបានរកឃើញថា ការធ្លាក់ចុះចំនួន ៦២ ភាគរយ នៃចំនួនសត្វជាច្រើនប្រភេទ រួមទាំងការធ្លាក់ចុះចំនួន ៨០ ភាគរយជាពិសេស សម្រាប់ប្រភេទសត្វជិតផុតពូជ ដោយសារទាំងការធ្វើពាណិជ្ជកម្មស្របច្បាប់ និងខុសច្បាប់។

យោងតាមអ្នកជំនាញដែលនិយាយថា វិធានការការពារនាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យប្រភេទសត្វ នៅក្នុងព្រៃធ្លាក់ចុះមានចំនួន ៥៦ ភាគរយ។ ការប្រមូលផលមិនមាននិរន្តរភាព រួមមានការបរបាញ់ការអន្ទាក់ ការនេសាទ និងការកាប់ឈើដែលជារឿយៗ កើតឡើងនៅក្នុងតំបន់ការពារ គឺជាការគំរាមកំហែង ដ៏ធំបំផុតមួយចំពោះជីវចម្រុះ។

រុក្ខជាតិ និងសត្វ១០០លាន ត្រូវបានជួញដូរកមិ្រតអន្តរជាតិ ក្នុងមួយឆ្នាំៗដើម្បីលក់ជាសត្វចិញ្ចឹម ឱសថបុរាណ ថ្នាំដុសធ្មេញ ឬរបស់របរប្រើប្រាស់ប្រណីត ដូចជាភ្លុកដំរីនៅតែត្រូវបានជួញដូរ ទោះបីជាមានការហាមឃាត់ជាង ៣០ ឆ្នាំកន្លងមកក៏ដោយ៕ ដោយ៖លី ភីលីព

