ព័ត៌មានអន្តរជាតិ

ធ្មេញហ្វូស៊ីល របស់ក្មេងបុរាណ រកឃើញក្នុងរូងភ្នំ ក្បែរក្រុងយេរូសាឡិម អាចជាភស្ដុតាងបង្ហាញ បងប្អូនជីដូនមួយ របស់យើងនៅទ្វីបអាហ្រ្វិក

ក្រុងយេរូសាឡិម ៖ ការសិក្សាបានអះអាងថា ធ្មេញហ្វូស៊ីលរបស់ក្មេងអាយុ៩ឆ្នាំ ដែលត្រូវបានរកឃើញចម្ងាយ ៤០០ គីឡូម៉ែត្រពីទីក្រុងCairo គឺជាភស្ដុតាងភាគខាងត្បូង នៃទីតាំងមនុស្សបុរាណ “Neanderthals ” រកឃើញដោយលើកកម្ពស់លទ្ធភាព ដែលមនុស្សជាតិ បានធ្វើដំណើរទៅកាន់ទ្វីបអាហ្វ្រិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកបុរាណវិទូមកពីវិទ្យាស្ថាន Max Planck បានពិនិត្យឡើងវិញ នូវកំណត់ត្រាហ្វូស៊ីលពីល្អាង Shu qba ស្ថិតនៅចម្ងាយ២៨ គ.ម ភាពពាយព្យ នៃក្រុងយេរូសាឡិមរួមទាំង ធ្មេញរបស់កុមារ ។ ធ្មេញនេះត្រូវបានគេរកឃើញ ក្នុងរូងភ្នំនាទសវត្សឆ្នាំ ១៩២០ ហើយបានស្ថិតនៅក្នុងកន្លែងប្រមូលផ្តុំ ឯកជនភាគច្រើន នៃសតវត្សរ៍ទី២០ រហូតដល់វាត្រូវបានប្រគល់ ទៅសារមន្ទីរប្រវត្តិសាស្រ្ត ធម្មជាតិក្នុងឆ្នាំ ២០០១ ។

ក្រុមអ្នកជំនាញអាចកំណត់ធ្មេញ ជារបស់ Neanderthal ដែលមានអាយុចន្លោះពី៧ទៅ១២ឆ្នាំដោយចោទជាសំណួរអំពីប្រវត្តិ នៃការកាន់កាប់របស់ Hominin នៅតំបន់នេះ។ មុនពេលសិក្សានេះមិនមានភ័ស្តុតាង បង្ហាញថា Neanderthals ជាប្រភេទសត្វ Hominin ដែលផុតពូជរស់នៅក្នុងប្រទេស អឺរ៉ាសៀរហូតដល់ ៤០,០០០ ឆ្នាំមុនធ្លាប់រស់នៅក្នុងទ្វីបអាហ្វ្រិក ។

លោក Chris Stringer អ្នកជំនាញការវិវត្តន៍ របស់មនុស្សនៅសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិ ចូលរួមក្នុងការរកឃើញថ្មីបាននិយាយថា មានទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍ ២ចំពោះការរកឃើញ ។ ដំបូងយើង បានប៉ាន់ស្មានជាយូរមកហើយថា តើ Neanderthals ធ្លាប់ទៅកាន់ទ្វីបអាហ្វ្រិកទេ ព្រោះShuqba មានចម្ងាយតែប៉ុន្មានរយគីឡូម៉ែត្រ ពីទ្វីបអាហ្រ្វិកប៉ុណ្ណោះ ដូច្នេះការរកឃើញនេះពិតជាបន្ថែមនូវលទ្ធភាព ដែលពួកគេបានធ្វើវានៅទីនោះ ។
លោក Stringer បានបន្តថា ទី២ គឺឧបករណ៍ថ្ម ត្រូវបានគេរកឃើញថា ត្រូវបានគេគិតថា ជាផលិតផលរបស់មនុស្សសម័យទំនើប និងបន្ថែមវាមើលទៅដូចជា Neanderthals ក៏បានប្រើឧបករណ៍ទាំងនោះដែរ៕

Most Popular

To Top