ព័ត៌មានអន្តរជាតិ

នាវាទ័ពជើងទឹកអាមេរិក ធ្វើដំណើរក្បែរកោះចិន អះអាងកម្មសិទ្ធិ នៅសមុទ្រចិនខាងត្បូង

បរទេស៖ នាវាទ័ពជើងទឹកសហរដ្ឋអាមរិកមួយគ្រឿង បានធ្វើដំណើរក្បែរក្រុមកោះ ដែលចិនអះអាងកម្មសិទ្ធិ នៅដែនសមុទ្រចិនខាងត្បូង នាថ្ងៃពុធនេះ ក្នុងដំណើរប្រជែងដោយបើកចំហមួយ ចំពោះការអះអាង កម្មសិទ្ធិដែនសមុទ្រ មានជម្លោះក្នុងតំបន់របស់ទីក្រុងប៉េកាំង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ តាមសេចក្តីរាយការណ៍ កងនាវាលេខ៧របស់សហរដ្ឋអាមេរិក បាននិយាយប្រាប់ថា នាវាពិឃាតសមត្ថភាពមីស៊ីល USS Russell បានធ្វើការអះអាងសិទ្ធិនាវាចរណ៍ នៅថ្ងៃពុធនេះ នៅពេលដែលវាធ្វើដំណើរ ក្បែរប្រជុំកោះ Spratly Islands។

កងនាវាលេខ៧អាមេរិកបានបន្តថា ប្រតិបត្តិការសេរីភាពនាវាចរណ៍ បានរក្សាសិទ្ធិ សេរីភាព និងការប្រើប្រាស់ស្របច្បាប់ នូវដែនសមុទ្រ ដែលទទួលស្គាល់ក្នុងច្បាប់អន្តរជាតិ តាមរយៈការប្រជែង នឹងការដាក់កំហឹតមិនស្របច្បាប់ លើច្រកផ្លូវដែលដាក់ដោយចិន វៀតណាមនិងតៃវ៉ាន់។

គួរបញ្ជាក់ថា ក្រុមកោះ Spratly គឺជាប្រជុំកូនកោះ ថ្មប៉ប្រះទឹកនិងដុំថ្ម ស្ថិតនៅដែនសមុទ្រចិនខាងត្បូង ប្រឈមនឹងការអះអាងកម្មសិទ្ធិត្រួតស៊ីគ្នា រវាងប្រទេសចិន និងប្រទេសជាប់ តំបន់ឆ្នេរមួយចំនួនផ្សេងទៀត ដែលរួមមានទាំងកោះតៃវ៉ាន់ ប្រទេសម៉ាឡេស៊ី វៀតណាម ព្រុយណេ និងហ្វីលីពីន៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top