ព័ត៌មានអន្តរជាតិ

Greta Thunberg ចេញផ្សាយពាណិជ្ជកម្ម ពីភពព្រះអង្គារសម្រាប់អ្នកមានបំផុត ដែលទុកឲ្យយើងទាំងអស់គ្នា ដោះស្រាយការប្រែប្រួល អាកាសធាតុ

ស៊ុយអែត ៖ ស្ថិតក្នុងការស្មានទុកជាមុន នៃការចុះចតយានអវកាស Perseverance របស់អង្គការអវកាសណាសា ពេលថ្មីៗនេះ សកម្មជនស៊ុយអែតលោក Greta Thunberg កំពុងឆ្លៀតយកឱកាស មួយដើម្បីទះកំផ្លៀង ទីភ្នាក់ងារអវកាស និងរដ្ឋាភិបាលដែលបានប្រើប្រាក់រាប់ពាន់ លានដុល្លារទៅទស្សនាភពផ្សេងទៀត នៅពេលដែលយើងរងទុក្ខ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

លោកThunberg អាយុ ១៨ ឆ្នាំបានចេញផ្សាយ នៃការផ្សាយពាណិជ្ជកម្មទេសចរណ៍ បែបផ្កាយរណប សម្រាប់ភពក្រហម មានគោលដៅមួយភាគរយ ដែលស្នើឲ្យក្រុមនេះគួររត់គេចពីផែនដី ហើយទុក ៩៩ភាគរយឲ្យនៅ ដើម្បីដោះស្រាយការ ប្រែប្រួល អាកាសធាតុ ។
ខ្សែវីដេអូបង្ហាញថា ភពព្រះអង្គារជា ដែនដីមិនជាប់ជាមួយនឹងទេសភាពដ៏អស្ចារ្យ និងទេសភាពមិន គួរឲ្យជឿ ដែលកំពុងរង់ចាំមនុស្ស ចង់បង្កើតជីវិតថ្មីដោយមិនស៊ូទ្រាំ នឹងភាពតានតឹង នៃការប្រែប្រួលអាកាសធាតុ ។ អ្នកនាំពាក្យរបស់អង្គការ The Fridays for Future (FFF) ដែលជាយុទ្ធនាការអាកាសធាតុ បានចាប់ផ្តើមដោយ Thunberg បានមានប្រសាសន៍ថាយើងចង់បង្ហាញ ពីភាពសមហេតុសមផល ។

កម្មវិធីអវកាសទទួល បានការគាំទ្រពីរដ្ឋាភិបាល និងអ្នកមានទ្រព្យស្តុកស្តម្ភបំផុត១ភាគ១០០លើពិភពលោកផ្តោត លើឡាស៊ែរ (ភព Perseverance Rover របស់ណាសាចំណាយតែ ២,៧ ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍការ បើកដំណើរការប្រតិបត្តិការ និងការវិភាគ) ប៉ុន្តែមនុស្សភាគច្រើន នឹងមិន ដែលមានឱកាសទស្សនា ឬរស់នៅលើភពព្រះអង្គារឡើយ៕ដោយ៖លី ភីលីព

Most Popular

To Top