បរទេស ៖ រដ្ឋមន្ត្រីការពារជាតិណាតូនានា តាមសេចក្តីរាយការណ៍ បានសម្រេចចិត្តនៅក្នុងសប្ដាហ៍នេះ ធ្វើការពង្រីកបេសកកម្មសម្ពន្ធមិត្ត នៅក្នុងប្រទេសអ៊ីរ៉ាក់ និងធ្វើការសម្រេចចិត្តមួយ ស្តីពីវត្តមានរបស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅត្រឹមខែឧសភា ។
នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រដ្ឋមន្ត្រីការពារជាតិ បានប្រារព្ធធ្វើកិច្ចប្រជុំរយៈពេលពីរថ្ងៃ ស្តីពីបេសកកម្មណាតូ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ ដែលអង្គការណាតូចេញ សេចក្តីថ្លែងការណ៍មួយ ពិពណ៌នាថា ជាការរួមចំណែកដ៏សំខាន់ ចំពោះការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មអន្តរជាតិ ។
យោងតាមអង្គការណាតូ រដ្ឋមន្ត្រីទាំងនោះ បានព្រមព្រៀងគ្នាពង្រីកទំហំបេសកកម្មណាតូ នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងគោលបំណងគាំទ្រដល់កងកម្លាំងអ៊ីរ៉ាក់ ស្របពេលដែលពួកគេធ្វើការ ប្រយុទ្ធនឹងអំពើភេរវកម្ម និងធ្វើធានាថា ក្រុមរដ្ឋឥស្លាមជ្រុលនិយម នឹងវិលត្រឡប់មកវិញ ។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានមានប្រសាសន៍យ៉ាងដូច្នេះថា ស្ថិតលើកម្រិតអនុវត្តន៍ នោះមានន័យថា ជាការបង្កើនទំហំបេសកកម្ម ពីបុគ្គលិកចំនួន៥០០នាក់ ទៅប្រហែល៤.០០០នាក់ ៕
ប្រែសម្រួល៖ប៉ាង កុង