ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន អវកាសមួយចំនួន កំពុងអភិវឌ្ឍ រ៉ុក្កែត ឲ្យក្លាយជាអ្នកដំបូង គេដឹកភ្ញៀវទេសចរ ទៅក្នុងគន្លងតារាវិថី បន្ទាប់អ្នករកស៊ីថ្មី មានផែនបង្កើតបាឡុងដ៏ធំ

អេស្ប៉ាញ ៖ Zero 2 ចង់បញ្ជូនអ្នកទេសចរ ទៅកាន់ទីអវកាស ក្នុងតម្លៃ១៣២,០០០ ដុល្លារ ដោយប្រើបាឡុងខ្យល់ យក្សសម្រាប់ដឹកភ្ញៀវទេសចរ ជាក្រុមទៅក្នុងគន្លងគោចរ ដើម្បីឲ្យក្លាយជាឧបករណ៍មួយ ដែលមានតម្លៃថោកជាង ទៅនឹងអវកាស SpaceX និង Blue Origin នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមហ៊ុនអេស្ប៉ាញចាប់ផ្តើម Zero 2 Infinity មានគម្រោងអណ្តែតឡើង ជាមួយជនស៊ីវិល មានកម្ពស់ ប្រមាណ ១៣០,០០០ ហ្វីតពីលើផ្ទៃដោយប្រើបាឡុង អេលីយ៉ូម មានទំហំ៤២០ហ្វីត ។ ការធ្វើដំណើរទាំងមូល នឹងមានរយៈពេល៦ម៉ោងទៅដល់២០ម៉ោង ចំណែកមួយម៉ោង នៅទីអវកាស ហើយធ្វើដំណើរត្រឡប់ មកផែនដីវិញ។
Zero 2 Infinity បានធ្វើការលើគំនិតនេះចាប់តាំង ពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ប៉ុន្តែកាន់តែខិតជិត ដល់ការបើកលក់សំបុត្រ ជាសាធារណៈក្នុងតម្លៃ ១៣២ ៤៨៣ ដុល្លារ ចំណែកក្រុមហ៊ុនផ្សេងទៀត កំពុងគិតថ្លៃមិនតិចជាង២៥ ម៉ឺនដុល្លារទេ ។

ក្រុមហ៊ុនអវកាស SpaceX របស់ Elon Musk និងក្រុមហ៊ុន Blue Origin របស់លោក Jeff Bezos សុទ្ធសឹងតែជាគោលដៅទេសចរណ៍ នៅទីអវកាសហើយបានឈាន មុខគេនៅលើទីផ្សារ។ ទោះយ៉ាងណាក៏ដោយគ្មាននរណាម្នាក់ពិត ជាទទួលបានជោគជ័យ ដែលទុកឱកាសឲ្យក្រុមហ៊ុនផ្សេង ទៀតចូលរួមប្រណាំង ៕ ដោយ៖លី ភីលីព

Most Popular

To Top