អាមេរិក ៖ លោក Bill Gates បានជំរុញប្រទេស អ្នកមានគួរតែផ្លាស់ប្តូរ ទៅជាបរិភគសាច់គោ សំយោគ ១០០គាភរយ ដើម្បីដោះស្រាយការបំភាយ ឧស្ម័នផ្ទះកញ្ចក់ ដែលជំរុញការផ្លាស់ប្តូរ អាកាសធាតុពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
សៀវភៅថ្មី របស់លោកមានចំណងជើងថា “វិធីចៀសវាងគ្រោះ មហន្តរាយ អាកាសធាតុ” មហាសេដ្ឋីចិត្តធម៌រូបនេះ សង្កត់ធ្ងន់ថា នៅពេលមនុស្សជាតិ អាចជៀសផុតពីគ្រោះមហន្តរាយ តាមរយៈសមិទ្ធិផលបច្ចេកវិជ្ជាគោល នយោបាយរបស់រដ្ឋាភិបាល នឹងត្រូវការជាចាំបាច់ ។ លោកថ្លែងទៅកាន់ទស្សនាវដ្តី MIT Technology Review ថា រដ្ឋាភិបាលមួយ ចំនួននឹងត្រូវរាំងស្ទះ ដោយទ្រព្យ សម្បត្តិ របស់ពួកគេ ៖ ខ្ញុំមិនគិតថា ប្រទេសក្រីក្រចំនួន ៨០ នឹង បរិភោគសាច់គោសំយោគនោះទេ ខ្ញុំគិតថាប្រទេសអ្នកមានទាំងអស់ គួរតែផ្លាស់ប្តូរសាច់គោ សំយោគ ១០០ភាគរយ ។
យោងតាមការស្រាវជ្រាវត្រូវ បានចេញផ្សាយកាលពីខែកក្កដា បានបង្ហាញថា សត្វគោចិញ្ចឹម សម្រាប់សាច់គោ គឺជាការចូលរួមចំណែកដ៏ធំមួយ ក្នុងការបំភាយឧស្ម័នមេតាន ផ្ទះកញ្ចក់ដ៏មានឥទ្ធិពល ដែលបានឈានដល់កម្រិតកំណត់មួយ។ បរិមាណមេតានក្នុងបរិយាកាស បានកើនឡើងយ៉ាងខ្លាំង នៅចន្លោះឆ្នាំ ២០០០ និង ២០១៧ ធ្វើឲ្យអ្នកស្រាវជ្រាវជឿថា អាចជាកម្ដៅផែនដីកើនឡើងរហូតដល់ ៤ អង្សាសេនៅចុងសតវត្សរ៍នេះ ។
ក្រុមអ្នកវិទ្យាសាស្ត្រព្រមានថា នេះជាកម្រិតគ្រោះថ្នាក់ សម្រាប់មនុស្សជាតិ ឆ្លងកាត់ដែលនាំឲ្យមានការកើនឡើងហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដោយសារតែការរំខានខាងអេកូឡូស៊ី នឹងបង្កឲ្យមានទុរភិក្ស និងការធ្វើចំណាកស្រុក ៕ដោយ៖លី ភីលីព