ព័ត៌មានអន្តរជាតិ

លោកស្រី Seiko Hashimoto បង្កើតប្រវត្តិសាស្ត្របន្ថែមទៀតនៅជប៉ុន បន្ទាប់ជាប្រធានអូឡាំពិកទីក្រុងតូក្យូជាផ្លូវការហើយ

តូក្យូ៖អតីតកីឡាការិនីលោកស្រី Seiko Hashimoto បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកចំនួន៧ដងក្នុងនោះរដូវរងាចំនួន៤ និងនៅរដូវក្តៅចំនួន ៣ ដែលភាគច្រើនជាអត្តពលិកពហុរដូវនៃការប្រកួតកីឡាអូឡាំពិកយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។

លោកស្រីបានបង្កើតប្រវត្តិសាស្ត្របន្ថែមទៀត នៅប្រទេសជប៉ុនជាកន្លែងដែលស្ត្រីកម្រឈរជើងនៅក្នុងក្រុមប្រឹក្សាភិបាល និងមុខតំណែង នៃអំណាចនយោបាយ។ លោកស្រី Seiko Hashimoto អាយុ ៥៦ ឆ្នាំត្រូវបានតែងតាំង ជាប្រធានគណៈកម្មាធិការរៀបចំអូឡាំពិកទីក្រុងតូក្យូ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនជាបុរស ៨០ ភាគរយ។

លោកស្រីកាន់តំណែងជំនួសលោក Yoshiro Mori អាយុ ៨៣ ឆ្នាំអតីតនាយករដ្ឋមន្ត្រីជប៉ុនដែលត្រូវបានបង្ខំឲ្យលាឈប់កាលពីសប្តាហ៍មុនបន្ទាប់ពីធ្វើការអត្ថាធិប្បាយអំពីភេទដោយសារតែលោកនិយាយថា ស្ត្រីនិយាយច្រើនពេក។


យោងតាមអ្នកបកប្រែអ្នកបកប្រែម្នាក់បាននិយាយថា ឥឡូវខ្ញុំមកដល់ទីនេះដើម្បីប្រគល់អ្វីដែលខ្ញុំជំពាក់ក្នុងនាមជាអត្តពលិក ហើយឲ្យត្រឡប់មកវិញនូវអ្វីដែលខ្ញុំបានទទួល។ លោកស្រីធ្លាប់បានបម្រើការជារដ្ឋមន្រ្តីអូឡាំពិកនៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី Yoshihide Suga ។ លោកស្រីក៏បានកាន់ផលប័ត្រទាក់ទងនឹងសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។

លោកស្រីបានបន្តថា លោកស្រីនឹងត្រូវបានតែងតាំងជារដ្ឋមន្រ្តីអូឡាំពិកដោយលោក Tamayo Marukawa ។ លោកស្រីបានលើកយកបញ្ហាសមភាពយេនឌ័រម្តងហើយម្តងទៀត និងផ្តោតសំខាន់លើបញ្ហានៅគណៈកម្មាធិការរៀបចំការគ្រប់គ្រងដោយបុរសមិនមានអនុប្រធានស្រី និងមានក្រុមប្រឹក្សាប្រតិបត្តិដែលមានបុរស ៨០ភាគរយ វាមានបុគ្គលិកប្រហែល ៣៥០០ នាក់។

លោកស្រីបន្ថែមថា ពិតណាស់វាមានសារសំខាន់ណាស់ដែលទីក្រុងតូក្យូឆ្នាំ ២០២០ ក្នុងនាមជាគណៈកម្មាធិការរៀបចំមួយធ្វើអំពីសមភាពយេនឌ័រ ដោយអង្គុយរវាងបុរស២នាក់ គឺនាយកប្រតិបត្តិលោក Toshiro Muto និងអ្នកនាំពាក្យ Masa Takaya ខ្ញុំគិតថា វានឹងមានសារសំខាន់សម្រាប់ទីក្រុងតូក្យូ ២០២០ ដើម្បីអនុវត្តសមភាព។

លោកស្រី Seiko Hashimoto បានចូលរួមប្រណាំងកង់ក្នុងអូឡាំពិករដូវក្តៅចំនួន ៣ (ឆ្នាំ ១៩៨៨, ១៩៩២ និង ១៩៩៦) និងក្នុងល្បឿនក្នុងកីឡាអូឡាំពិករដូវរងារចំនួន ៤ (១៩៨៤, ១៩៨៨, ១៩៩២ និង ១៩៩៤) ។ លោកស្រីបានឈ្នះមេដាយសំរិទ្ធជាមេដាយតែមួយគត់របស់លោកស្រីនៅព្រឹត្តិការណ៍ Albertville Games ឆ្នាំ ១៩៩២ ៕ ដោយ៖លី ភីលីព

Most Popular

To Top