ព័ត៌មានអន្តរជាតិ

គំរូរបស់មនុស្សបុរាណ មានអាយុ៥០០០០ឆ្នាំ៖ យើងមានមីក្រូ ជីវសាស្ត្រ មានប្រយោជន៍ នៅក្នុងពោះវៀនរបស់យើងរាប់រយរាប់ពាន់ឆ្នាំ

ការសិក្សាបានបង្ហាញថា ដូចគ្នានឹងអ្នកវិទ្យាសាស្ត្រដឹងដែរថា ជីវម៉ាស់របស់មនុស្សសម័យថ្មី កំពុងតែខ្សោះជីវជាតិដោយសាររបបអាហារ និងរបៀបរស់នៅរបស់យើង ដោយគំរូ DNA ពីលាមកមនុស្សបុរាណ “Neanderthal” អាយុ៥០០០០ឆ្នាំ បង្ហាញពីអតិសុខុមប្រាណរបស់មនុស្សដូចសត្វផុតពូជមានមីក្រូជីវសាស្ត្រ មានប្រយោជន៍ត្រូវបានរកឃើញនៅក្នុងពោះវៀន មនុស្សសម័យទំនើបនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ការរកឃើញនេះធ្វើឡើងដោយ សាកលវិទ្យាល័យ Bologna បង្ហាញថា មីក្រូជីវាណូនៅក្នុងពោះវៀនរបស់មនុស្សព្យាករណ៍ពីការបែកបាក់គ្នារវាងNeanderthals និង Homo sapiens បានកើតឡើងជាង ៧០០,០០០ ឆ្នាំមុន។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញ បាក់តេរីរាប់សិបត្រូវបានរកឃើញនៅក្នុងពោះវៀន របស់មនុស្សស្រដៀងសត្វទាំង២ប្រភេទបានបង្ហាញថា កត្តាទាំងនេះដើរតួយ៉ាងសំខាន់ក្នុងការជឿនលឿនមនុស្សរាប់ពាន់ឆ្នាំហើយ ប្រហែលជាយូរទៀតផង។

ទោះយ៉ាងណាក្រុមកត់សម្គាល់ថា ប្រជាជននៅទីក្រុងភាគខាងលិចកំពុងតែបំផ្លាញមីក្រូជីវាណូ ឬហៅថា មិត្តចាស់ដោយសារតែអាហារមិនមានសុខភាពល្អ និងរបៀបរស់នៅ។ លោក Marco Candela សាស្រ្តាចារ្យនៃនាយកដ្ឋានឱសថ និងជីវបច្ចេកវិទ្យានៃសាកលវិទ្យាល័យ Bologna បានមានប្រសាសន៍ថា លទ្ធផលទាំងនេះធ្វើឲ្យយើងយល់ពីសមាសធាតុផ្សំនៃមីក្រូជីវាណូ របស់មនុស្សដែលចាំបាច់សម្រាប់សុខភាពរបស់យើង ព្រោះវាជាធាតុសំខាន់នៃជីវវិទ្យារបស់យើងពីទស្សនៈវិវត្ត។

សព្វថ្ងៃនេះមានការថយចុះជាបណ្តើរ ៗ នៃភាពចម្រុះមីក្រូជីវរបស់យើងដោយសារបរិបទ នៃជីវិតសម័យទំនើបរបស់យើង ហើយការរកឃើញ របស់ក្រុមស្រាវជ្រាវនេះអាចដឹកនាំយើងក្នុងការបង្កើតដំណោះស្រាយរបបអាហារ និងរបៀបរស់នៅសមស្របដើម្បីប្រឆាំងនឹងបាតុភូតនេះ៕

ដោយ៖លី ភីលីព

Most Popular

To Top