ព័ត៌មានអន្តរជាតិ

មេកងទ័ពជើងអាកាស អាមេរិកស្នើឲ្យ ស្វែងរកយន្តហោះថ្មី ជំនួយ F-16

បរទេស៖ អគ្គសេនាធិការកងទ័ពអាកាស លោកឧត្តមសេនីយ៍ Charles Q. Brown បាននិយាយនៅសប្ដាហ៍នេះថា ការសិក្សាមួយ កំពុងតែប្រព្រឹត្តទៅ ដើម្បីផលិតយន្តហោះចម្បំាងថ្មី យកមកប្រើជំនួសយន្តហោះចម្បាំង F-16។ 

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា យន្តហោះចម្បាំងថ្មីនោះ នឹងមានសមត្ថភាពជំនាន់៤កន្លះ ឬក៏ជំនានទី៥ ដែលប្រកៀកនឹងយន្តហោះចម្បាំង F-35។ 

លោកឧត្តមសេនីយ៍ Charles Q. Brown បានមានប្រសាសន៍ដូច្នេះថា “ប្រសិនបើយើងមានសមត្ថភាពធ្វើរឿងខ្លះ សូម្បីមានសមត្ថភាពជាងសម្រាប់របស់មានតម្លៃថោកជាងនិងលឿនជាងនោះ ហេតុអ្វីមិនអាច? សូមកុំទិញតែរបស់មានស្រាប់ ចូរសម្លឹងមើលរបស់ផ្សេងទៀតនៅទីនោះ ដែលយើងអាចកសាងឡើង”។ 

គួរបញ្ជាក់ថា យន្តហោះចម្បាំងប្រមាណ៥.០០០គ្រឿង ត្រូវបានផលិតឡើង ចាប់តាំងពីការដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ១៩៧៨មក និងជាផ្នែកមួយនៃយោធារបស់ប្រទេសចំនួន២៦។ អគារក្រុមហ៊ុនការពារជាតិ Lockheed Martin នៅក្នុងរដ្ឋការ៉ូលីណាខាងត្បូង នាពេលបច្ចុប្បន្ន ធ្វើការផលិតយន្តហោះនោះ ប៉ុន្តែត្រឹមតែសម្រាប់ការលក់ឲ្យបរទេសប៉ុណ្ណោះ៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top