ព័ត៌មានអន្តរជាតិ

យន្តហោះមួយគ្រឿង របស់ United Airline ចុះចតដោយសុវត្ថិភាព ក្រោយជួបបញ្ហាម៉ាស៊ីន

បរទេស ៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ជើងហោះហើរមួយ របស់ក្រុមហ៊ុន អាកាសចរ UnitedAirlines ជាមួយនឹងអ្នកដំណើរប្រមាណ ជា២០០នាក់ បានចុះចតដោយសុវត្ថិភាព នៅឯអាកាសយានដ្ឋាន អន្តរជាតិ Denver បន្ទាប់ពីម៉ាស៊ីននៅខាងស្តាំ យន្តហោះបានផ្ទុះ នៅកណ្តាលអាកាស ។

យោងតាមសេចក្តីប្រកាស របស់ក្រុមហ៊ុនអាកាសចរណ៍ បានបញ្ជាក់ទៀតដែរថា ទោះបីជាយ៉ាងណាក្តី នៅក្រោយហេតុការណ៍មិនមានអ្នកម្នាក់រងរបួសឡើយ ។ ជើងហោះហើរ លខ៣២៨ ដែលធ្វើដំណើរទីក្រុង Denver ទៅកាន់ទីក្រុង Honolulu ត្រូវបានគេដឹងថា បានជួបបញ្ហាភ្លាម ក្រោយចាកចេញបានបន្តិច ប៉ុន្តែក៏បានសម្រេចចិត្តបកក្រោយវិញ ភ្លាមផងដែរ។

យន្តហោះប៊ូអ៊ីងប្រភេទ 777-200 បានធ្វើដំនើរចាកចេញ នៅវេលាម៉ោងប្រមាណជា១២និង១៥នាទីរសៀលម៉ោង ក្នុងស្រុកប៉ុន្តែបានត្រឡប់ មកដល់អាកាសយានដ្ឋានវិញ ដោយសុវត្ថិភាពនៅវេលាម៉ោង ប្រមាណជា១និង៣០នាទី ។

ក្រុមហ៊ុនបានបញ្ជាក់ដែរថា អ្នកដំណើរសរុបប្រមាណជា២៤១នាក់ រួមទាំងក្រុមការងារលើយន្តហោះ១០នាក់ផង ទទួលបានសុវត្ថិភាពទាំងអស់
គ្នាហើយចំពោះបញ្ហានេះ ក្រុមហ៊ុននឹងផ្តល់ព័ត៌មានលំអិតទៀត នៅពេលក្រោយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top