អាមេរិក ៖ ក្រុមហ៊ុនផ្ញើសារ យក្ស អាមេរិក WhatsApp កំពុងចាប់ផ្តើមការ តេស្តិ៍លើកទី២ ដើម្បីឲ្យអ្នកប្រើប្រាស់ របស់ខ្លួនទទួលយក នូវគោលនយោបាយ ភាព ឯកជន ដែលបានអាប់ដេត បន្ទាប់ពីការខិតខំដំបូង កាលខែមករាបានបញ្ជូនមនុស្ស ជាច្រើនឲ្យប្រកួតប្រជែង ជាមួយកម្មវិធីផ្ញើសារ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
ការធ្វើតេស្តីកាលខែមករា អំពីការផ្លាស់ប្តូរ នៃការចូលប្រើទិន្នន័យ របស់ Facebook បានធ្វើឲ្យប្រសើរឡើង នូវការតេស្តិ៍ដំបូង របស់ក្រុមហ៊ុន ដើម្បីផ្លាស់ប្តូរអ្នកប្រើប្រាស់ WhatsApp ទៅជាកិច្ចព្រមព្រៀង ឯកជនថ្មី ។ ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ការអាប់ដេតនេះ មិនមែន និយាយអំពីការផ្លាស់ប្តូរ ការអនុវត្តចែករម្លែក ទិន្នន័យជាមួយ Facebook ជាម្ចាស់កម្មសិទ្ធ WhatsApp នោះទេ ប៉ុន្តែវាគ្រាន់តែជាបញ្ហា អាចឲ្យអ្នកប្រើប្រាស់ជជែក ជាមួយអាជីវកម្ម នៅក្នុងកម្មវិធីប៉ុណ្ណោះ ។
ការប្រែក្លាយកម្មវិធីផ្ញើសារ ទៅជាវេទិកាមួយសម្រាប់អាជីវកម្ម ជាឆានែលសម្រាប់សេវាកម្មអតិថិជន ក៏ដូចជាជាមធ្យោបាយទូទាត់ និងទិញទំនិញជាចំណុចផ្តោត សំខាន់សម្រាប់ Facebook អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ប៉ុន្តែការអាប់ដេតគោល នយោបាយត្រូវបានរចនាឡើង ដើម្បីណែនាំលក្ខណៈពិសេសទាំងនេះ ជំនួសឲ្យការព្រួយបារម្ភ អំពីភាពឯកជនដែលមួយផ្នែក ដោយសារតែកាលបរិច្ឆេទ កំណត់នៅថ្ងៃទី ៨ ខែកុម្ភៈ អ្នកប្រើប្រាស់ត្រូវយល់ព្រមថា ខ្លួនមិនអាច ប្រើប្រាស់កម្មវិធីបាន។
វាត្រូវបានជំរុញមួយផ្នែក ដោយកម្មវិធីជំនួសបង្កើតឡើង សម្រាប់មូលដ្ឋានអ្នកប្រើប្រាស់ WhatsApp ជាមួយនឹងការចោទ ប្រកាន់ថា ការអាប់ដេតនេះនឹងធ្វើឲ្យអ្នកប្រើប្រាស់ ទាំងនោះចែករម្លែកទិន្នន័យ កាន់តែច្រើនជាមួយ Facebook ជាលទ្ធផល៕ ដោយ៖លី ភីលីព